មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់៖ ការឆ្លើយតបជាបឋមរបស់អ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ដើម្បីបញ្ចប់សង្គ្រាមគឺ «មិនមានភាពវិជ្ជមាននោះទេ»

តេហេរ៉ង់៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធនេះថា ការឆ្លើយតបជាបឋមរបស់ប្រទេសអ៊ីរ៉ង់ចំពោះសំណើរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាម គឺ «មិនមានភាពវិជ្ជមាននោះទេ»។
ទោះជាយ៉ាងណា មន្ត្រីរូបនេះបានបន្ថែមថា ទីក្រុងតេហេរ៉ង់នៅតែបន្តធ្វើការត្រួតពិនិត្យ និងពិចារណាលើសំណើនេះឱ្យបានលម្អិតបន្ថែមទៀតនៅឡើយ។
ការឆ្លើយតបដំបូងរបស់ទីក្រុងតេហេរ៉ង់ ត្រូវបានប្រគល់ជូនប្រទេសប៉ាគីស្ថានរួចរាល់ហើយ ដើម្បីជាអ្នកនាំសារបញ្ជូនបន្តទៅកាន់ទីក្រុងវ៉ាស៊ីនតោន៕

