គណៈប្រតិភូក្រុមសភាជាតិកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតAPF លើកទី៤៧ នៅទីក្រុងគីហ្គាលី ប្រទេសរវ៉ាន់ដា

ភ្នំពេញ៖ ឯកឧត្តម អ៊ុក ដាមរី សមាជិកគណៈកម្មការអង្គេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា និងជាសមាជិកក្រុមសភាជាតិ APF រួមដំណើរជាមួយគណៈប្រតិភូ ក្រុមសភាជាតិកម្ពុជាដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃក្រុមសភាជាតិកម្ពុជា-APF ឯកឧត្តម ហេង រដ្ឋា ប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ និង ជាប្រធានលេខាធិការដ្ឋានក្រុមសភាជាតិកម្ពុជាAPF និងសហការី នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមមហាសន្និបាតAPF លើកទី៤៧ នៅទីក្រុងគីហ្គាលី ប្រទេសរវ៉ាន់ដា ។
សូមជម្រាបជូនផងដែរថា មហាសន្និបាតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ៕

