**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

រដ្ឋមន្រ្តីបរិស្ថាន ព្រមានចាត់វិធានការច្បាប់តឹងរ៉ឹងថែមទៀត ចំពោះជនល្មើសនិងអ្នកពាក់ព័ន្ធ ដើម្បីធានានិរន្តរភាពបរិស្ថាននៅកម្ពុជា

ភ្នំពេញ៖ ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ជាមួយមន្រ្តីមន្ទីរបរិស្ថានទាំងអស់ ធ្វើការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និងបានព្រមានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែង ចំពោះអ្នកពាក់ព័ន្ធ និងបុគ្គល ដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងឈូសឆាយ កាប់ រុករានយកដីព្រៃឈើខុសច្បាប់។

នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកសិក្ខាសាលាផ្តល់សុពលភាព ស្តីពី «ការរៀបចំសំណើគម្រោងហិរញ្ញប្បទាន សម្រាប់ការទូទាត់ផ្អែកលើលទ្ធផលពីមូលនិធិអាកាសធាតុបៃតង សម្រាប់គម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក)នៅកម្ពុជា» នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងលើវិធានការទាំងនេះ ដែលបាននិងកំពុងអនុវត្តស្របតាម គោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីការពារតំបន់ការពារធម្មជាតិ ចូលរួមចំណែកលើកកម្ពស់ជីវភាព របស់សហគមន៍មូលដ្ឋាន ជាពិសេសជនជាតិដើមភាគតិច និងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិ ត្រូវបន្តកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ ធ្វើការចុះពិនិត្យ និងទប់ស្កាត់បទល្មើស គ្រប់ប្រភេទនៅតាមតំបន់ការពារធម្មជាតិ ហើយប្រសិនបើមានការឃាត់ចាប់គ្រឿងចក្រ និងសម្ភារដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស គឺត្រូវរកអ្នកនៅពីក្រោយខ្នងនៃការជួល ឬប្រព្រឹត្តល្មើសធនធានធម្មជាតិ ឱ្យឃើញ ដើម្បីយកមកកាត់ទោសតាមច្បាប់។ ដូចគ្នាដែរ មន្រ្តីក្រសួងបរិស្ថាន ត្រូវពិនិត្យលើការគ្រប់គ្រងសម្ភារដកហូត ដូចជាឈើ ដែលជនល្មើសបានកាប់ និងឈូសឆាយ ត្រូវរៀបចំនិតិវិធីរក្សាទុក បម្រើប្រយោជន៍សហគមន៍និងសង្គមជាតិ។

«ការពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ជួយទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ មន្រ្តីក្រសួងបរិស្ថាន មានតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ជាតិ និងមាតុភូមិ មិនត្រូវប៉ះពាល់ដល់បទល្មើសធនធានធម្មជាតិ ដែលផ្ទុយនឹងច្បាប់នោះឡើយ» ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែម៕

អត្ថបទដែលជាប់ទាក់ទង