**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

សភាមីយ៉ាន់ម៉ានឹងចាប់ផ្តើមនីតិវិធីដើម្បីរើសប្រធានាធិបតីថ្មី នៅថ្ងៃទី៣០ ខែមីនា

ណៃពិដោ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters សភាមីយ៉ាន់ម៉ានឹងចាប់ផ្តើមនីតិវិធីដើម្បីរើសប្រធានាធិបតីថ្មី នៅថ្ងៃទី៣០ ខែមីនា ខណៈក្រុមអ្នកវិភាគភាគច្រើនរំពឹងថា មេដឹកនាំយោធា លោក Min Aung Hlaing ដែលបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំ២០២១ នឹងត្រូវបានជ្រើសរើស។

ក្រោយការបោះឆ្នោតសកលដ៏ចម្រូងចម្រាស ដែលគណបក្សគាំទ្រដោយយោធា ទទួលបានជ័យជម្នះ យោធា រដ្ឋសភា និងព្រឹទ្ធសភាមីយ៉ាន់ម៉ា នាពេលនេះ នឹងត្រូវដាក់បេក្ខជនប្រធានាធិបតីម្នាក់មួយ។

ក្រោយនីតិវិធីត្រួតពិនិត្យវាយតម្លៃ សភានឹងបោះឆ្នោតជ្រើសរើសម្នាក់ក្នុងចំណោមនោះ ជាប្រធានាធិបតី ហើយបេក្ខជន២នាក់ទៀត នឹងបម្រើជាអនុប្រធានាធិបតី។ យ៉ាងណាមិញ វាមិនច្បាស់ទេថា នីតិវិធីត្រួតពិនិត្យបេក្ខជននឹងប្រើពេលយូរប៉ុនណា ឬនៅពេលណាដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នឹងប្រព្រឹត្តទៅ។

លោក Min Aung Hlaing ត្រូវបានរំពឹងយ៉ាងទូលំទូលាយថា នឹងក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេសអាស៊ានមួយនេះ។ អ្នកវិភាគរំពឹងថា រូបលោកនឹងលាលែងពីតំណែងជាប្រមុខយោធា មុនថ្ងៃទី៣០ ខែមីនា ដោយសារតែរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាចែងថា មន្រ្តីរដ្ឋមិនអាចធ្វើជាបេក្ខជនប្រធានាធិបតី។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពវឹកវរ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៉ីវិលជាប់ឆ្នោត ដឹកនាំដោយលោកស្រី អោងសាន ស៊ូជី។ រដ្ឋប្រហារយោធានោះ បានបង្កឱ្យផ្ទុះការធ្វើបាតុកម្មទ្រង់ទ្រាយធំ ដែលក្រោយមកប្រែក្លាយជាចលនាតស៊ូប្រដាប់អាវុធ រីករាលដាលទូទាំងប្រទេស មកទល់នឹងពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង