**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឯកឧត្ដម ស សុខា និងលោកជំទាវ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យ នៅបរិវេណសាលាបឋមសិក្សាពោធិ៍ជ្រៃ ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់អគារមត្តេយ្យ សិក្សាស្តង់ដា ១ខ្នង មាន ៤បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅបរិវេណសាលាបឋមសិក្សាពោធិ៍ជ្រៃ ស្ថិតនៅភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បាឲ្យដឹងថា អគារសិក្សាថ្មី ២ខ្នង ស្មើនឹង ៨បន្ទប់ និងកន្លែងលាងដៃ១០ កន្លែង ដែលកំពុងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ រួមមាន៖

ទី១៖ អគារមត្តេយ្យសិក្សាពោធិ៍ជ្រៃ ចំនួន ១ខ្នង ស្ថិតនៅភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ដែលមានទំហំបណ្តោយ ៣២ម៉ែត្រ ទទឹង ១១,២ម៉ែត្រ កំពស់ ៤,១ម៉ែត្រ ស្មើនឹង ៤បន្ទប់ មានបំពាក់សម្ភារសិក្សា គ្រឿងសង្ហារឹម បន្ទប់អនាម័យ៨ កន្លែងលេងកំសាន្តកុមារ១ និងបានរៀបចំបន្ថែម សួន ក្រាលស្មៅ ចំនួន ១,១៧៦ម៉ែត្រការ៉េ ចាក់បេតុង ចំនួន ២២៦ម៉ែត្រការ៉េ និងធ្វើរបងប្រវែង ១៥១.៧ម៉ែត្រ ចាក់ដីបំពេញ លាបថ្នាំរបង និងចាក់សាបផ្លូវចូល មុខសាលា ដោយចាប់ផ្តើមសាងសង់នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥ និងសាងសង់រួចរាល់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៦ មានរយៈពេល ៥ខែ ១៤ថ្ងៃ ដែលចំណាយថវិកាសរុបចំនួនៈ ៨៧.៥០០ដុល្លារ។

ទី២៖ អគារមត្តេយ្យសិក្សារោងដំរី ចំនួន ១ខ្នង ស្ថិតនៅភូមិជើងទឹក(ក) សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង មាន ទំហំបណ្តោយ ៣២ម៉ែត្រ ទទឹង ១១,២ម៉ែត្រកំពស់ ៤,១ម៉ែត្រ ស្មើនឹង ៤បន្ទប់ មានបំពាក់សម្ភារសិក្សា និងគ្រឿងសង្ហារឹម និងមានបន្ទប់អនាម័យ៨ ចាប់ផ្តើមសាងសង់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ និងសាងសង់រួចរាល់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៥ មានរយៈពេល ៥ខែ ៣ថ្ងៃ ដែលចំណាយថវិការសរុបចំនួនៈ៧០,០០០ដុល្លារ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយឆន្ទៈមនុស្សធម៌ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងមានការណែនាំតម្រង់ទិសពី កាកបាទក្រហមកម្ពុជា បានធ្វើឲ្យសាខាកាកបាទក្រហមខេត្តព្រៃវែង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ក្នុងការបំពេញបេសកកម្មមនុស្សធម៌បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយអនុវត្ត តាមទស្សនៈវិស័យ រួមចំណែកកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ និងតម្លៃមនុស្សធម៌របស់ជនរង គ្រោះ និងស្របតាមទិសដៅយុទ្ធសាស្ត្រ បេសកកម្មលើវិស័យអាទិភាពការងារទាំង៤ របស់កាកបាទក្រហមកម្ពុជា ប្រកបដោយ ភាពជោគជ័យ និងឆ្លើយតបតាមតម្រូវការចាំបាច់របស់ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗបាន ទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមទិសស្លោក កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា និង មិន ទុកនរណាម្នាក់ចោលឡើយ។

ឯកឧត្ដមអភិសន្តិបណ្ឌិត បានបន្ថែមថា ការសម្ពោធអគារមតេ្តយ្យសិក្សាស្តង់ដា ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងនេះ គឺជាចំណងដៃថ្មីបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងចំនួនសិស្ស ដែលមានការកើនឡើង ជារៀងរាល់ឆ្នាំ និងបានរួមចំណែកដ៏ថ្លៃថ្លា ក្នុងការជួយលើកកម្ពស់ដល់ការ សិក្សាអប់រំ ក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយបានចាត់ទុកការអភិវឌ្ឍនធានមនុស្ស ជាអាទិភាពទី១។

ឆ្លៀតក្នុងឱកាសនោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងក្រុមការងារ បានរៀបចំម្ហូបអាហារ និងភេសជ្ជៈជូនក្មួយៗសិស្សានុសិស្សទទួលទានជាអាហារសាមគ្គីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង