**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក

ចិនខ្លួនត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការជាមួយតំបន់អាស៉ីអាគ្នេយ៍ សំដៅដោះស្រាយបញ្ហាថាមពល ដែលបណ្តាលមកពីសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា

ប៉េកាំង៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ ចិនដែលជាប្រទេសមានវិស័យចម្រាញ់ប្រេងធំជាងគេបង្អស់លើពិភពលោក បាននិយាយថា ខ្លួនត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការជាមួយតំបន់អាស៉ីអាគ្នេយ៍ សំដៅដោះស្រាយបញ្ហាថាមពល ដែលបណ្តាលមកពីសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។

ការបង្ហាញឆន្ទៈរបស់ចិនក្នុងការធ្វើការជាមួយតំបន់ ដែលមានប្រជាជនសរុបជាង៧០០លាននាក់ គឺជាដំណឹងដ៏ល្អមួយសម្រាប់ ក្រុមប្រទេសនាំចូលប្រេងនៅអាស៉ីអាគ្នេយ៍ បន្ទាប់ពីក្នុងខែនេះ ទីក្រុងប៉េកាំងបានដាក់បញ្ជាឱ្យហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ប្រេងសាំង និងប្រេងយន្តហោះរបស់ចិន។ បម្រាមនោះ មុខជានឹងធ្វើឱ្យការខ្វះខាតកាន់តែអាក្រក់ ហើយរុញច្រាន​តម្លៃ កាន់តែខ្ពស់ថែមទៀត សម្រាប់ប្រទេសនិងដៃគូយុទ្ធសាស្រ្តរបស់ចិន នៅអាស៉ីអាគ្នេយ៍ ដែលបានជួបបញ្ហាកាត់បន្ថយការផ្គត់ផ្គង់រួចស្រាប់ ដោយសារតែសង្រ្គាមអាមេរិក-អ៉ីស្រាអែល ជាមួយអ៉ីរ៉ង់។

នៅពេលត្រូវបានសាកសួរថា តើមកទល់ពេលនេះ មានប្រទេសអាស៉ីអាគ្នេយ៍ណាមួយ បានស្នើមកកាន់ចិនឱ្យជួយដែរឬទេ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយថា «ស្ថានការណ៍នៅមជ្ឈិមបូព៌ា បានបង្កការរំខានចំពោះសន្តិសុខថាមពលជាសកល។ ប្រទេសដែលពាក់ព័ន្ធ គួរតែបញ្ឈប់ប្រតិបត្តិការយោធានានាជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឱ្យអស្ថិរភាពនៅក្នុងតំបន់ ជះផលប៉ះពាល់កាន់តែធ្ងន់ធ្ងរថែមទៀត លើការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក»។

លោក Lin បានបន្ថែមថា «ចិនមានឆន្ទៈធ្វើការដើម្បីពង្រឹងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសអាស៉ីអាគ្នេយ៍ ក្រោមគោលដៅដោះស្រាយ បញ្ហាសន្តិសុខថាមពល»៕

អត្ថបទដែលជាប់ទាក់ទង