**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

ឯកឧត្តម ខូយ រីដា ចុះត្រួតពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពការងាររៀបចំសោភណ្ឌភាព និងការដំឡើងប្រព័ន្ធភ្លើងលម្អ នៅលើបុរីវប្បធម៌កោះសំពៅមាស

ភ្នំពេញ៖នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពការងាររៀបចំសោភណ្ឌភាព និងការដំឡើងប្រព័ន្ធភ្លើងលម្អ នៅលើបុរីវប្បធម៌កោះសំពៅមាស និងតាមបណ្តោយដងវិថីសំខាន់ៗ ក្នុងក្រុងពោធិ៍សាត់ ដើម្បីត្រៀមលក្ខណៈទទួលសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានលើកឡើងថា បុរីវប្បធម៌កោះសំពៅមាស ជាបេះដូងនៃក្រុងពោធិ៍សាត់ ដាច់ខាតត្រូវយកចិត្តទុកដាក់ខ្ពស់ លើការរៀបចំឱ្យក្លាយជាទីតាំងដ៏ទាក់ទាញបំផុត រួមមានការតម្លើងភ្លើងលម្អចម្រុះពណ៌ ការរៀបចំតុបតែងតាមបែបប្រពៃណី ដើម្បីបង្កើនភាពស្រស់ត្រកាលនាពេលរាត្រី។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតឈានចូលមកដល់ យើងមិនត្រូវបង្អង់ឡើយ។ រដ្ឋបាលខេត្តបាននិងកំពុងជម្រុញការដំឡើងប្រព័ន្ធភ្លើងលម្អចម្រុះពណ៌ និងការរៀបចំសោភណ្ឌភាពនៅតាមដងផ្លូវ និងតំបន់បុរីវប្បធម៌កោះសំពៅមាស ដើម្បីប្រែក្លាយខេត្តពោធិ៍សាត់ ឱ្យទៅជាដែកឆក់ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើនកុះករ និងផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋយើង។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ដោយក្តីសោកស្តាយ ចំពោះការប្រែប្រួលនៃព្រឹត្តិការណ៍ប្រារព្ធពិធីបុណ្យទន្លេឆ្នាំនេះ ដែលខេត្តពោធិ៍សាត់យើងគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ហើយត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារស្ថានភាពជម្លោះព្រំដែន កម្ពុជា-ថៃ។ ទោះបីជាយ៉ាងនេះក្តី នេះគឺជាពេលវេលាដ៏ល្អមួយ សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ មានឱកាសកាន់តែច្រើន ក្នុងការរៀបចំខ្លួន សម្រួចផែនការអភិវឌ្ឍន៍ និងកែលម្អសោភណ្ឌភាពក្រុង ក៏ដូចជាខេត្ត ឱ្យកាន់តែល្អឥតខ្ចោះ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ សូមអញ្ជើញមកកម្សាន្តនៅខេត្តពោធិ៍សាត់ឱ្យបានច្រើនកុះករ។ ខេត្តបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍បងប្អូន ជាមួយនឹងការរៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន ដែលនឹងធ្វើឱ្យការកម្សាន្តរបស់បងប្អូនពោរពេញដោយភាពរីករាយ និងចងចាំមិនភ្លេច៕

អត្ថបទដែលជាប់ទាក់ទង