**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ប្រធានរដ្ឋសភា៖ ភាពធន់ជាតិ ចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ មានសាមគ្គីភាព និងឯកភាពសង្គមជាធ្លុងមួយ

ភ្នំពេញ៖ ស្ថាប័ននីតិប្បញ្ញត្តិ (ព្រឹទ្ធសភានិងរដ្ឋសភា) សហការជាមួយក្រសួងស្ថាប័នមួយចំនួននៃស្ថាប័ននីតិប្រតិបត្តិ បានរៀបចំសិក្ខាសាលាដ៏សំខាន់មួយ ស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់កម្ពុជា» នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

ពិធីបើកសិក្ខាសាលានេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ជាង៣០០ នាក់ បានចូលរួមផ្ទាល់និងចូលរួមតាមអនឡាញជាច្រើនទៀត។

មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ភាពធន់ជាតិ គឺជាសមត្ថភាពដ៏រឹងមាំរបស់ជាតិ ក្នុងការទប់ទល់រាល់វិបត្តិដែលកើតឡើងជាយថាហេតុ ក៏ដូចជាការស្ដារឡើងវិញនូវស្ថានភាពជាតិឱ្យមានភាពល្អប្រសើរឡើងឆាប់រហ័ស ហើយបន្តអភិវឌ្ឍខ្លួនឱ្យកាន់តែរីកចម្រើនសម្រាប់ថ្ងៃអនាគត។
ដើម្បីសម្រេចបាននូវភាពធន់នេះ ចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ មានសាមគ្គីភាព និងឯកភាពសង្គមជាធ្លុងមួយ រួមជាមួយនឹងប្រសិទ្ធភាពនិងសមត្ថភាពនៃស្ថាប័នជាតិ ព្រមទាំងទស្សនវិស័យជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់។

សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍បន្តថា ការរៀបចំសិក្ខាសាលានេះឡើង គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា ដើម្បីឈានទៅសម្រេចបានបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមួយដែលមានរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល ហើយមានភាពធន់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន។

សម្តេចប្រធាន មានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រៅពីបទអន្តរាគមន៍គន្លឹះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ នឹងការចូលរួមក្នុងកិច្ចពិភាក្សា និងសួរដេញដោលឱ្យបានផុលផុស ដើម្បីយល់ច្បាស់អំពីសមិទ្ធផលសម្រេចបាន និងកង្វះខាតនានា ហើយត្រូវរួមគ្នាគិតគូរឱ្យបានស៊ីជម្រៅ អំពីដំណោះស្រាយគន្លឹះ ក្នុងការប្រែក្លាយបញ្ហាប្រឈមទាំងនេះទៅជាកាលានុវត្តភាព សម្រាប់ការរៀបចំ និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា ឱ្យមានប្រសិទ្ធភាព និងសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់បន្ថែមទៀត។

សិក្ខាសាលាសភា ស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់កម្ពុជា» បានរួមសហការរៀបចំឡើងដោយ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា រួមជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា សហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងពាណិជ្ជកម្ម។

សិក្ខាសាលានេះរៀបចំឡើង ស្របពេលដែលពិភពលោកកំពុងច្របូកច្របល់ ហ៊ុមព័ទ្ធដោយសង្គ្រាម ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផលិតកម្ម ថាមពល ឧស្សាហកម្ម កសិកម្ម ស្បៀង និងអាកាសចរណ៍ ជាដើម។ លើសពីនេះ កម្ពុជាក៏បាន និងកំពុងប្រឈមនឹងសង្គ្រាមឈ្លានពានប្រដាប់អាវុធធុនធ្ងន់ ឃោរឃៅ ព្រៃផ្សៃ រំលោភច្បាប់អន្តរជាតិ ពីប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ចរបស់ជាតិ។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ក្នុងកាលៈទេសៈបែបនេះ ក្នុងនាមតំណាងរាស្ត្រ ដែលតំណាងឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ ហើយគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមដឹកនាំនាវាកម្ពុជាឆ្លងកាត់ព្យុះភ្លៀង បោះពួយទៅមុខ ដោយមានទំនុកចិត្ត និងភាពប្រាកដប្រជា តាមរយៈចក្ខុវិស័យ និងយុទ្ធសាស្ត្រជាតិច្បាស់លាស់។

សម្តេចសង្កត់ធ្ងន់ថា សំណួរគន្លឹះដ៏សំខាន់ សម្រាប់យើងទាំងអស់នៅថ្ងៃនេះ គឺថា«តើយើងត្រូវប្រែក្លាយបញ្ហាប្រឈម និងការលំបាកដែលយើងកំពុងជួបប្រទះនាពេលនេះ ទៅជាកាលានុវត្តភាព និងភាពធន់របស់ជាតិ ដោយរបៀបណា?»
នេះជាចំណោទប្រស្នា ដែលសម្ដេចប្រធានរដ្ឋសភាស្នើសុំឱ្យអង្គសិក្ខាសាលាពិភាក្សាឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ហើយដាក់ចេញជាដំណោះស្រាយ ដែលអាចអនុវត្តបាន និងចេញជាលទ្ធផលផ្លែផ្កា សម្រាប់ជាតិមាតុភូមិជាទីស្រឡាញ់របស់យើង។

សូមជម្រាបថា ទោះប្រឈមនឹងផលលំបាកពីការឈ្លានពានរបស់ប្រទេសជិតខាង និងសង្គ្រាម ឬអសន្តិសុខពិភពលោកដែលបានផ្ទុះឡើងជាបន្តបន្ទាប់យ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលបាន និងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ លើការរក្សាស្ថិរភាពនយោបាយ សន្តិសុខ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការពង្រឹងសន្តិសុខសង្គម ការអនុវត្តច្បាប់ ការគ្រប់គ្រងអតិផរណា ការជំរុញការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដោយផ្តោតលើការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ការលើកកម្ពស់គុណាធិបតេយ្យក្នុងការគ្រប់គ្រងធនធានមនុស្ស ការកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍមូលធនមនុស្ស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងឌីជីថល ជាដើម។

កម្ពុជាកំពុងបន្តពង្រឹងសមត្ថភាពសេដ្ឋកិច្ចជាតិ ដើម្បីត្រៀមចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅក្នុងឆ្នាំ២០២៩ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង