ឯកឧត្ដម ហេង ណន ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី វឌ្ឍនភាពការងារនៃការអភិវឌ្ឍសួនភស្តុភារកម្មបាវិត

ភ្នំពេញ៖ នាថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ហេង ណន រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសហប្រធាន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការងារនៃការអភិវឌ្ឍសួនភស្តុភារកម្មបាវិត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវអនុរដ្ឋលេខាធិការ លោកជំទាវអគ្គនាយក លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន ក្រុមការងារអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្រុមការងារក្រុមហ៊ុន CSCEC និងមន្រ្តីជំនាញជាច្រើនរូប។
កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាវឌ្ឍនភាពការងារនៃការជ្រើសរើសទីតាំង និងការបញ្ជាក់អំពីជំហររបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍគម្រោងខាងលើនេះក្របខណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន៕

