**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

លោក ដូណាល់ ត្រាំ កំពុងពិចារណាលើជម្រើស បញ្ជូនកងកម្លាំងពិសេសចូលទៅកាន់ប្រទេសអ៉ីរ៉ង់ ដើម្បីរឹបអូសយកសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់ដល់កម្រិតអាចផលិតគ្រាប់បែកនុយក្លេអ៊ែរ

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើជម្រើស បញ្ជូនកងកម្លាំងពិសេសចូលទៅកាន់ប្រទេសអ៉ីរ៉ង់ ដើម្បីរឹបអូសយកសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់ដល់កម្រិតអាចផលិតគ្រាប់បែកនុយក្លេអ៊ែរ ខណៈក្រុមមន្ត្រីអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថាស្ដុកអ៊ុយរ៉ាញ៉ូមទាំងនោះប្រហែលជាត្រូវបាននាំយកទៅកាន់កន្លែងផ្សេង។ នេះបើយោងតាមសារព័ត៌មាន Bloomberg នៅថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦។

សហរដ្ឋអាមេរិក និងអ៉ីស្រាអែលធ្លាប់បានបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់អំឡុងសង្រ្គាម១២ថ្ងៃ កាលពីខែមិថុនា ឆ្នាំ២០២៥។ តែភាពមិនច្បាស់លាស់ជុំវិញ សារធាតុអ៊ុយរ៉ាញូមដែលត្រូវបានចម្រាញ់ក្នុងកម្រិតខ្ពស់ បាននិងកំពុងកើនឡើង ក៏ព្រោះតែវាមានរយៈពេលជិត៩ខែ ចាប់តាំងពីក្រុមអ្នកអធិការកិច្ចនុយក្លេអ៊ែររបស់ UN ចុះទៅត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើកចុងក្រោយបំផុតលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់។

ជាសាធារណៈ ក្រុមមន្ត្រីអាមេរិកបានបង្ហាញទំនុកចិត្តថាពួកគេបានដឹងពីកន្លែងស្ដុកទុកអ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់។ តែជាលក្ខណៈឯកជន ពួកគេបាននិយាយថាមិនសូវច្បាស់លាស់ ទៅវិញ។ ប៉ុន្មានសប្ដាហ៍មុន មុនការវាយប្រហារលើចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រុមអ្នកសង្កេតការណ៍មកពី ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិមានមូលដ្ឋានក្នុងទីក្រុងវីយែន បានសង្កេតឃើញពីការកើនឡើងការធ្វើសកម្មភាពយ៉ាងជាប់លាប់នៅខាងក្រៅ ផ្លូវរូងក្រោមដីដែលត្រូវបាន កសាងឡើងចូលទៅកាន់រូងភ្នំមួយក្បែររោងចក្រនុយក្លេអ៊ែរ Isfahan។

សកម្មភាពទាំងអស់នោះបានបង្កើនលទ្ធភាពដែលអ៊ុយរ៉ាញ៉ូមទម្ងន់ ៤៤១គីឡូក្រាមត្រូវបានចម្រាញ់រួចក្នុងកម្រិតខ្ពស់ដែលស្ដុកទុកនៅទីនោះអាចត្រូវបានរើចេញ។ ការស្ដុកអ៊ុយរ៉ាញ៉ូមកម្រិតនេះត្រូវបានក្រុមមន្ត្រីអាមេរិកអះអាងថាគ្រប់គ្រាន់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងហោច ១១គ្រាប់ ប្រសិនបើត្រូវបានចម្រាញ់បន្ថែមទៀត។ អ៉ីរ៉ង់ក៏ត្រូវបានរាយការណ៍ដែរថាបានកាន់កាប់អ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់រួចក្នុងកម្រិតទាបទម្ងន់ ៨០០០គីឡូក្រាម។

គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី៧ ខែមីនា បាននិយាយថារូបលោកមិនច្រានចោលឡើយនូវលទ្ធភាពបញ្ជូនកងទ័ពថ្មើរជើងចូលអ៉ីរ៉ង់។ ដោយឡែក មន្ត្រីជាន់ខ្ពស់អាមេរិកកាលពីថ្ងៃទី៣ ខែមីនាវិញបានឱ្យដឹងថាសហរដ្ឋអាមេរិកមានជម្រើស២ ដើម្បីធ្វើឱ្យសាធារអ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់អ៉ីរ៉ង់ក្លាយទៅជា ប្រើប្រាស់មិនបាន។ ជម្រើសទី១ ប្រសិនបើសហរដ្ឋអាមេរិកអាចគ្រប់គ្រងទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ នោះអ្នកជំនាញអាមេរិកនឹងត្រូវបានបញ្ជូនដើម្បីបន្សាបអ៊ុយរ៉ាញ៉ូមនៅនឹងកន្លែង ហើយជម្រើសទី២ គឺអ៊ុយរ៉ាញ៉ូមអាចនឹងត្រូវបានយកចេញពីអ៉ីរ៉ង់ទៅកាន់កន្លែងផ្សេងណាមួយ៕

អត្ថបទដែលជាប់ទាក់ទង