**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ-ឃ៉ំ-សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ-ឃ៉ំ-សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះមានអញ្ជេីញចូលរួមពីសំណាក់ប្រតិភូអមដំណេីរ ឯកឧត្តម អៀង ចន្ថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈ អភិបាលខេត្ត ស្នងការ នគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍ នគរបាលទាំង៦៧ទូទាំងខេត្ត ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២៦។

គោលបំណងនៃកិច្ចប្រជុំនេះ ប្រព្រឹត្តឡើងតាមរបៀបវារៈសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖

១-ផ្សព្វផ្សាយអំពីអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។
២-ផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃចលនាប្រលងប្រណាំងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។
៣-ត្រួតពិនិត្យការដឹកនាំជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»  ត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត។
៤-ពិធីប្រគល់សៀវភៅគោលនយោបាយ ប្រតិទិនឆ្នាំ២០២៦ និងបណ្ណសរសើរ «ភូមិ-ឃ៉ំ-សង្កាត់មានសុវត្ថិភាព»។

មានមតិស្វាគមន៍ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលបានថ្លែងនូវការកោតសរសើរចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ជាពិសេសស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុង-ស្រុក និងឃុំ-សង្កាត់ រួមជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដែលបានយកអស់កម្លាំងកាយចិត្ត អនុវត្តតួនាទី ភារកិច្ចក្នុងការងារការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តទទួលបានលទ្ធផលល្អប្រសើរ។

ថ្លែងនាឱកាសនោះឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏ថ្លែងអំណរគុណដល់គ្រប់តួអង្គពាក់ព័ន្ធដែលកន្លងមកបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសេីរ។ ជាពិសេសអរគុណដល់កងកម្លាំងទាំង៣ ដែលបានលះបង់គ្រប់បែបយ៉ាង ការពារបូរណភាពទឹកដីពីសត្រូវឈ្លានពានបណ្តាលឱ្យរងរបួស និងពលីក្នុងសមរភូមិនាពេលកន្លងមក។

ក្រៅអំពីកិច្ចការពារបូរណភាពទឹកដីពីសត្រូវ ឈ្លានពាន ឯកឧត្ដម ក៏បានលេីកឡេីងថា កម្លាំងក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ «ភូមិ-ឃ៉ំ-សង្កាត់មានសុវត្ថិភាព» បម្រេីរពលរដ្ឋនៅមូលដ្ឋានយ៉ាងល្អប្រសេីរ។

ជាមួយនឹងសមិទ្ធផលការងារដែលសម្រេចបាន ឯកឧត្ដម ក៏បានណែនាំបន្ថែមដល់គណៈបញ្ជាការ ឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ៖ ១-គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ដែលមានស្នងការដ្ឋាននគរបាលខេត្ត និង អធិការដ្ឋាននគរបាលក្រុងស្រុក ជាសេនាធិការ ត្រូវយកចិត្តទុកដាក់តាមដានត្រួតពិនិត្យនិងផ្តល់ការ គាំទ្រជាប្រចាំដើម្បីជួយដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល, ២-គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុង ការដឹកនាំ បំផុសចលនាប្រជាការពារឱ្យកាន់តែសកម្មផុលផុស ទូលំទូលាយ និងមានសកម្មភាពជាប់ជា ប្រចាំនិងខិតខំកៀរគរសប្បុរសជនបង្កើតជាសម្ព័ន្ធមេត្រីភាពរវាងវិស័យឯកជនជាមួយក្រុមប្រជា ការពារ សំដៅផ្តល់ការឧបត្ថម្ភ គាំទ្រដល់សកម្មភាពរបស់ប្រជាការពារនៅមូលដ្ឋាន, ៣-បន្ត ពង្រឹងយន្តការទទួលព័ត៌មាននៅគ្រប់មូលដ្ឋាន ដើម្បីឆ្លើយតប ដោះស្រាយរាល់សំណូម ពររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា និងអាចឱ្យប្រជាពលរដ្ឋទទួលយកបាន ជាពិសេសចំពោះប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅលំឋានវិញ និងនៅជំរុំសុវត្ថិភាព, ៤-រដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់បន្តការគាំទ្រ និងពង្រឹងការអនុវត្តការងាររបស់ការិយាល័យ ប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយខេត្ត ដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង