**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

ក្រសួងបរិស្ថានសម្រេចផ្អាកដំណើរផលិតកម្ម រោងចក្រកែច្នៃអាលុយមីញ៉ូម នៅខេត្តស្វាយរៀង ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញការគ្រប់គ្រងសំណល់មិនបានត្រឹមត្រូវ និងធ្វើ់ឱ្យប៉ះពាល់បរិស្ថាន

ស្វាយរៀង៖ ក្រុមការងារជំនាញក្រសួងបរិស្ថាន ដោយមានការសហការពីតំណាងរដ្ឋបាលក្រុងបាវិត ក្រុមប្រឹក្សាសង្កាត់ច្រកម្ទេស មន្ទីរបរិស្ថានខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានរកឃើញ ក្រុមហ៊ុន JT ALUMINUM INDUSTRY (CAMBODIA) CO., LTD. ដែលជាប្រភេទរោងចក្រកែច្នៃអាលុយមីញ៉ូម និងមានទីតាំងនៅភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានដំណើរការផលិតកម្ម ដោយមិនទាន់មានឯកសារលើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន បានធ្វើការទុកដាក់សំណល់ភក់ និងការបញ្ចេញសំណល់រាវ ពុំបានត្រឹមត្រូវតាមបទដ្ឋានបរិស្ថាន និងនាំឱ្យមានការប៉ះពាល់ដល់បរិស្ថាន។

ក្រសួងបរិស្ថាន បានសម្រេចឱ្យក្រុមហ៊ុនផ្អាកដំណើរផលិតកម្មជាបណ្តោះអសន្ន និងត្រូវបញ្ឈប់ការបង្ហូរសំណល់រាវជាបន្ទាន់ ទោះរូបភាពណាក៏ដោយ។

ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន ពន្លឿនការស្នើសុំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រូវរៀបចំលិខិតអនុញ្ញាត ពាក់ព័ន្ធទាក់ទងនឹងវិស័យបរិស្ថានឱ្យបានត្រឹមត្រូវ ជាពិសេសលើការគ្រប់គ្រងសំណល់រឹង រាវ ដើម្បធានាភាពស្អាត និងមិនប៉ះពាល់សុខភាពបរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ។ លើសពីនេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា៨២៦ និងអនុលោមតាមមាត្រា២៨៧ និងមាត្រា ៦៦៨។

សូមបញ្ជាក់ថា ក្រុមការងារជំនាញបានយកសំណាកសំណល់រាវ និងសំណាកទឹក នៅក្នុងប្រឡាយទឹកចំនួនសរុប ៦សំណាក មកធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន និងតាមដានបន្ថែម ករណីមានត្រីងាប់ នៅក្នុងប្រឡាយភាគខាងត្បូង ក្បែរទីតាំងក្រុមហ៊ុន។ ក្រុមការងារបានពិនិត្យឃើញថា ស្ថានភាពទឹកប្រឡាយមានពណ៌ក្រម៉ៅ និងមានក្លិនស្អុយ។ ក្រុមការងារបានត្រួតពិនិត្យតាមដងប្រឡាយឃើញថា មានប្រព័ន្ធលូជាច្រើនចេញពីបណ្ដាក្រុមហ៊ុន ដែលកំពុងដំណើរការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក តភ្ជាប់ចូលក្នុងប្រឡាយ។នៅក្នុងប្រឡាយទឹកមួយកន្លែង ដែលពាក់ព័ន្ធនឹងរោងចក្រមួយចំនួន របស់តំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក នឹងហូរបន្តទៅបឹងខ្វាង៕

អត្ថបទដែលជាប់ទាក់ទង