**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ក្រសួងបរិស្ថាន និងធនាគារពិភពលោក បន្តកិច្ចសហប្រតិបត្តិការលើកកម្ពស់ជីវភាព និងភាពជាម្ចាស់ដល់សហគមន៍មូលដ្ឋាន ដើម្បីជំរុញភាពស្អាត ភាពបៃតង និង ចីភាព នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន

ភ្នំពេញ៖ « ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងជំរុញភាពជាម្ចាស់ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ គឺជាជ្រុងនៃភាពបៃតង និងចីរភាព ដែលក្រសួងបរិស្ថានកំពុងតែ បានបោះជំហានទៅមុខជាបន្តបន្ទាប់»។

នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងប្រាប់លោក Christophe Crepin អ្នកគ្រប់គ្រងប្រចាំតំបន់ របស់ធនាគារពិភពលោក ទទួលបន្ទុកបរិស្ថាន និងធនធានធម្មជាតិតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅក្នុងឱកាសទទួលជួប សម្តែងការគួរសម និងពិភាក្សា លើកិច្ចសហប្រតិបត្តិការ គម្រោងនិរន្តរភាព តំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) និងពិនិត្យមើលលទ្ធផលបន្តកិច្ចសហការ គម្រោងគោលដៅបៃតង( Cam-GDP) និង គម្រោង បង្កើន/ពង្រីកសកម្មភាពឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (SCALE) នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការជាយុទ្ធសាស្រ្តអភិវឌ្ឍន៍ គោលដៅលម្ហែបៃតងជាច្រើនកន្លែង ដោយធ្វើយ៉ាងណា « ការអភិវឌ្ឍន៍ត្រូវគិតគូរជីវភាពសហគមន៍ និង អេកូទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ»។

ឯកឧត្តម បានបន្ថែមថា ក្រសួងបរិស្ថាន បានកំពុងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ដូចជា «តំបន់ខ្នងផ្សារ» តំបន់ទេសចរណ៍ផ្សារភ្ជាប់ជំនឿ និងទំនៀមទម្លាប់ គឺ«តំបន់ទេរទឹកពុះ» និងតំបន់ឆ្នេរ ជាកោះអព្យាក្រឹតកាបូនគឺ«កោះស្រឡៅ» សមិទ្ធផលទាំងអស់នេះ ក្រសួងបានកំពុងពួតដៃគ្នា អនុវត្តយ៉ាងសកម្មជាមួយស្ថាប័នជាតិ សង្គមស៊ីវិល និងអង្គការជាដៃគូជាច្រើន ហើយក្រសួងបរិស្ថាន សូមស្វាគមន៍ភាគីពាក់ព័ន្ធជាច្រើនទៀត រួមគ្នាជាមួយក្រសួងបរិស្ថាន ជំរុញការអនុវត្តយុទ្ធសាស្រ្តវិស័យបរិស្ថាន ផ្តោតលើភាពស្អាត បៃតង និងចីរភាព ដែលជាសសរស្តម្ភ​របស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ស្រមតាម យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាផង។

កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការគ្រប់គ្រងបរិស្ថាន បានកំពុងឆ្លើយតប​របស់កម្ពុជា​ជាមួយអន្តរជាតិ ដើម្បីរួមចំណែកការប្រែប្រួលអាកាសធាតុផងដែរ។ ជាងនេះទៅទៀតក្រសួងបរិស្ថាន បានកំពុងទទួលបាន នូវការគាំទ្រពីសិស្សានុសិស្ស ព្រះសង្ឃ និងសាធារណជនទូទាំងប្រទេស ចំពោះ ភាពស្អាត តាមរយះ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក គឺយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ប្រមាណ ១៤លាននាក់ និងយុទ្ធនាការ « កម្ពុជាស្អាត ខ្មែរធ្វើបាន» ប្រមាណ ៧,៥លាននាក់ផងដែរ។

គួរបញ្ជាក់ថា ធនាគារពិភពលោក គឺជាដៃគូសហការដ៏សំខាន់ មួយរបស់ក្រសួងបរិស្ថាន ដែលបានចូលរួមជំរុញនិរន្តរភាពតំបន់ការពារទេសភាព អេកូទេសចរណ៍ និងការគ្រប់គ្រងសំណល់ តាមរយៈគម្រោងធ្វើឱ្យប្រសើរឡើង ការគ្រប់គ្រងសំណល់ប្លាស្ទិក និងសំណល់រឹង ដែលស្របទៅនឹងគោលនយោបាយគ្រប់គ្រងសំណល់រឹងទីប្រជុំជនរបស់កម្ពុជា ២០២០-២០៣០ និង គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដោយផ្តោតទៅលើការអភិរក្ស ធនធានធម្មជាតិ ការកាត់បន្តយការបំពុល និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានជាពិសេសសហគមន៍ជុំវិញតំបន់បឹងទន្លេសាប និងខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង