**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក

កម្ពុជា-លុចសំបួ គ្រោងចុះកិច្ចព្រមព្រៀង ដើម្បីអភិវឌ្ឍជំនាញសម្រាប់យុវជន ក្នុងខេត្តស្ទឹងត្រែង និងរតនគិរី

ភ្នំពេញ៖ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ថូមាស់ ឡាម៉ា (Thomas Lammar) ភារធារីស្ដីទីនៃស្ថានទូតលុចសំបួ ប្រចាំប្រទេសឡាវ ដោយក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើគម្រោងចុះកិច្ចព្រមព្រៀងលើការគាំទ្រលើការអភិវឌ្ឍជំនាញដល់យុវជន នៅតំបន់ដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង និងរតនគិរី ផ្នែកការកែច្នៃផលិតផលកសិកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច និងភាសាអន្តរជាតិ តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

នាឱកាសនោះ ឯកឧត្តម ហេង សួរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ថូមាស់ និងសហការី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ធំធេងរបស់ប្រទេសលុចសំបួនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ក៏ដូចជាបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេស ការអភិវឌ្ឍធនធានមនុស្ស និងសេវាសង្គម។ ដោយឡែក ចំពោះខេត្តទាំងពីរ ទោះបីជាស្ថិតនៅតំបន់ដាច់ស្រយាល ក៏វាជាខេត្តស្ថិតក្នុងរបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជាដែរ ហើយការចាប់ផ្តើមនៅខេត្តទាំងនេះនឹងក្លាយជាគន្លឹះដ៍សំខាន់ ដើម្បីឱ្យការរីកចម្រើនអាចមានភាពស្មើគ្នារវាងទីក្រុង និងខេត្តដាច់ស្រយាល។

ឯកឧត្តមរដ្ឋមន្រ្តី និងលោក ថូមាស់ បានស្នើឱ្យមន្រ្តីបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារអភិវឌ្ឍន៍លុចសំបួ បន្តពិភាក្សាគ្នាលើការដាក់ឱ្យដំណើរការអនុវត្តគម្រោងនេះ ដើម្បីឈានទៅសម្រេចបាននូវការចុះកិច្ចព្រមព្រៀងជាមួយគ្នានៅចុងឆ្នាំ២០២៦ នេះ។ កិច្ចសហការនេះកើតមានឡើង បន្ទាប់ពីគណៈប្រតិភូប្រទេសលុចសំបួបានអញ្ជើញទៅទស្សនកិច្ចកម្មវិធី TVET ក្នុងខេត្តទាំងពីរ កាលពីខែមិថុនា ឆ្នាំ២០២៥។

ជាមួយនឹងគ្នានេះ ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានចក្ខុវិស័យដ៏វែងឆ្ងាយក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចផែនការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅក្នុង ឆ្នាំ២០២៩។ ហេតុនេះ ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ TVET (រួមទាំងកម្មវិធី TVET 1.5M) គឺជាស្នូលដ៏ចាំបាច់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា លទ្ធផលផ្លែផ្កា នៃការសម្រេចបាននូវកិច្ចសហការ នៅក្នុងថ្ងៃនេះ គឺបានកើតចេញពីលទ្ធផលនៃជំនួបទ្វេភាគីនាពេលកន្លងមក ដោយឯកឧត្តមបានគូសបញ្ជាក់ថា លុចសំបួ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ដែលផ្តល់តម្លៃរួមក្នុងការគាំទ្រលើការលើកកម្ពស់ជំនាញវិជ្ជាជីវៈ ផលិតភាព ឱកាសការងារ ការពារសង្គម និងកំណើនដែលរួមបញ្ចូល ប្រកបដោយចីរភាព ស្របតាមអាទិភាពអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

ជាការឆ្លើយតប លោក ថូមាស់ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយលោកបានលើកឡើងពីការចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងលុចសំបួ ដែលឈានដល់ការបើកការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ នៃប្រទេសលុចសំបួនៅកម្ពុជាកាលពីខែតុលា ឆ្នាំ២០២៥ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោងអភិវឌ្ឍន៍សំខាន់ៗ។

ជាមួយនឹងការផ្លាស់ប្តូរយោបល់ពីការពង្រឹងទំនាក់ទំនងទ្វេភាគីនាពេលអនាគត ឯកឧត្តមរដ្ឋមន្រ្តី និង លោក ថូមាស់ ក៏បានពិភាក្សាលើការកំណត់គម្រោងសហប្រតិបត្តិការជាក់ស្ដែង និងអាទិភាពផ្សេងៗទៀតដែរ ដោយបានគូសបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការបន្តការកសាងភាពជាដៃគូយូរអង្វែង ជាពិសេសការពង្រីកកម្មវិធីបណ្តុះបណ្តាលនេះទៅកាន់ខេត្តគោលដៅផ្សេងទៀត និងនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរជាដើម។

ជាទីបញ្ចប់ ឯកឧត្តម ហេង សួរ បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះលោក ថូមាស់ និងសហការីសម្រាប់កិច្ចពិភាក្សាប្រកបដោយស្ថាបនា ជាពិសេសសម្រាប់ការបញ្ជាក់ជាថ្មីនូវការបន្តការគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយឯកឧត្តមបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កិច្ចសហការរួមនេះនឹងកាន់តែរឹងមាំបន្ថែមទៀត ក្នុងទិសដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង