**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

នាវាទេសចរណ៍មួយគ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកម្សាន្តនៅកម្ពុជា

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នាវាទេសចរណ៍ដ៏ប្រណីតមួយគ្រឿងដែលមានឈ្មោះថា NORWEGIAN SUN សញ្ជាតិបាហាម៉ាស (BAHAMAS) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកម្សាន្តនៅកម្ពុជា។

លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះសម្របសម្រួល និងទទួលស្វាគមន៍ប្រតិភូយ៉ាងកក់ក្តៅ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរកម្សាន្តនៅតាមតំបន់នានាក្នុងខេត្ត។ហើយក៏បានរៀនចំ របាំជូនពរ នឹងរបាំឆៃយ៉ាំ ដើម្បីស្វាគមន៍ភ្ញៀវទេសចរផងដែរ។

ការមកដល់នៃនាវា Norwegian Sun បាននាំមកនូវភ្ញៀវទេសចរ និងបុគ្គលិកបម្រើការរាប់ពាន់នាក់ ដែលមានសញ្ជាតិសរុបដល់ទៅ ៤៦ ផ្សេងៗគ្នា ដែលមាន ភ្ញៀវទេសចរសរុប ១,៨៣១ នាក់ (ស្រី ១,០០៤ នាក់) នាវិកសរុប ៨៩១ នាក់ (ស្រី ២០១ នាក់) ក្នុងចំណោមភ្ញៀវទាំងនោះ សញ្ជាតិដែលមានចំនួនច្រើនជាងគេ រួមមាន សហរដ្ឋអាមេរិក (USA) ១,០៧៥ នាក់ នឹងកាណាដា (CANADA) ២២៣ នាក់។ នាវាទេសចរណ៍នេះ បានធ្វើដំណើរមកពីប្រទេសព្រុយណេ (BRUNEI) ហើយបន្ទាប់ពីចាកចេញពីដែនទឹកកម្ពុជា នឹងបន្តដំណើរទៅកាន់ប្រទេសថៃ (THAI)។នាវាដ៏ធំស្កឹមស្កៃនេះ បានចូលចតនៅវេលាម៉ោង ១១:២០ នាទីព្រឹក ហើយគ្រោងនឹងចាកចេញទៅវិញនៅវេលាម៉ោង ១៩:០០ នាទីយប់ នាថ្ងៃដដែល។

ក្នុងដំណើរការចូលចតនេះ ក៏មានភ្ញៀវទេសចរចំនួន ០២ នាក់ ដែលបានធ្វើដំណើរមកពីខេត្តសៀមរាប ដើម្បីមកឡើងនាវានៅកំពង់ផែក្រុងព្រះសីហនុនេះផងដែរ ដែលនេះបង្ហាញពីភាពងាយស្រួល និងការតភ្ជាប់គ្នានៃវិស័យទេសចរណ៍រវាងតំបន់ប្រវត្តិសាស្ត្រ និងតំបន់ឆ្នេររបស់កម្ពុជា។

នេះគឺជាលើកទី២ ហើយដែលនាវា Norwegian Sun បានចូលចតនៅកម្ពុជាក្នុងដើមឆ្នាំ២០២៦ នេះ បន្ទាប់ពីការចូលចតលើកទី១ កាលពីថ្ងៃទី២៧ ខែមករា កន្លងទៅ។ ការវិលត្រឡប់មកវិញក្នុងរយៈពេលដ៏ខ្លីនេះ បានបង្ហាញឱ្យឃើញពីទំនុកចិត្ត និងការទាក់ទាញនៃគោលដៅទេសចរណ៍តំបន់ឆ្នេររបស់កម្ពុជាក្នុងក្រសែភ្នែកភ្ញៀវទេសចរអន្តរជាតិ។ នាវានេះមានប្រវែងបណ្តោយ ២៥៨.៦០ ម៉ែត្រ ប្រវែងទទឹង ៣២.០០ ម៉ែត្រ ជម្រៅទឹក ៨.២០ ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង