**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់

ប៉ាគីស្ថាន ប្រកាសសង្រ្គាមដោយបើកចំហប្រឆាំងនឹងរដ្ឋាភិបាលតាលីបង់អាហ្វហ្កានីស្ថាន បន្ទាប់ពីជម្លោះព្រំដែនរវាងប្រទេសទាំង២ផ្ទុះឡើងជាថ្មី

អ៉ីស្លាម៉ាបាដ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Asif នៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសសង្រ្គាមដោយបើកចំហប្រឆាំងនឹងរដ្ឋាភិបាលតាលីបង់អាហ្វហ្កានីស្ថាន បន្ទាប់ពីជម្លោះព្រំដែនរវាងប្រទេសទាំង២ផ្ទុះឡើងជាថ្មី។

កងកម្លាំងអាហ្វហ្កានីស្ថានបានបើកការវាយប្រហារលើប៉ុស្តិ៍ព្រំដែនរបស់កងទ័ពប៉ាគីស្ថានកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅក្នុងអ្វីដែលរដ្ឋាភិបាលតាលីបង់និយាយថាជាការសងសឹក ទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់ប៉ាគីស្ថាន។

នៅថ្ងៃសុក្រនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បានឱ្យដឹងថាកងទ័ពប៉ាគីស្ថាន បានវាយប្រហារតាមផ្លូវអាកាស ដោយកំណត់គោលដៅលើខ្សែការពាររបស់រដ្ឋាភិបាលតាលីបង់ នៅក្នុងទីក្រុងកាប៊ុល ខេត្ត Paktia និងទីក្រុង Kandahar។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Asif បានប្រកាសពីសង្រ្គាមបើកចំហប្រឆាំងនឹងរដ្ឋាភិបាលលីបង់តែម្ដង។ «ការអត់ធ្មត់ របស់យើងបានឈានដល់ដែនកំណត់។ ឥលូវនេះវាជាសង្រ្គាមបើកចំហរវាងយើង និងអ្នក»។ នេះជាការលើកឡើងប្រមុខការពារជាតិប៉ាគីស្ថាន ក្នុងការបង្ហោះមួយ លើបណ្ដាញទំនាក់ទំនងសង្គម X។

គួរបញ្ជាក់ថា យោធានៃប្រទេសទាំង២ បានអះអាងរៀងៗខ្លួនថាពួកគេបានកម្ទេច និងដណ្ដើមគ្រប់គ្រងប៉ុស្តិ៍យាមជាច្រើននៅតាមបណ្ដោយព្រំដែន ក៏ដូចជាសម្លាប់ទាហានរបស់ភាគីម្ខាងៗ ជាច្រើនសិបនាក់។

ទំនាក់ទំនងរវាងអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានបានធ្លាក់ដុនដាបខ្លាំងកាលពីប៉ុន្មានខែថ្មីៗនេះ ក្នុងនោះជម្លោះព្រំដែនកាលពីខែតុលា ឆ្នាំ២០២៥ បានបណ្ដាលឱ្យមនុស្ស ៧០នាក់ស្លាប់នៃភាគីទាំងសងខាង។ ទីក្រុងអ៉ីស្លាម៉ាបាដ បានចោទប្រកាន់អាហ្វហ្កានីស្ថានថាបានបរាជ័យក្នុងការធ្វើសកម្មភាពប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលតែងតែធ្វើសកម្មភាពវាយប្រហារក្នុងទឹកដីប៉ាគីស្ថាន ជាការចោទប្រកាន់មួយត្រូវបានរដ្ឋាភិបាលតាលីបង់បដិសេធ៕

អត្ថបទដែលជាប់ទាក់ទង