**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ

សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍សម្រាប់ស្ការជីវភាព និងស្តារលំនៅឋានខូចខាត ជូនគ្រួសារភៀសសឹក

បន្ទាយមានជ័យ៖ សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍សម្រាប់ស្ការជីវភាព និងស្តារលំនៅឋានខូចខាត ជូនគ្រួសារភៀសសឹកដែលបានវិលត្រលប់ទៅលំនៅឋានវិញ និងការអនុវត្តកម្មវិធីគាំពារសង្គមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅលំនៅឋានវិញ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត។

ពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ព្រមទាំងមានអញ្ជើញចូលរួម លោក លោកស្រី ប្រធានសាខាមូលនិធិជាតិជំនួយសង្គម តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត តំណាងអង្គការដៃគូ តំណាងអភិបាលក្រុង ស្រុក ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្រុង ស្រុកគោលដៅ មេឃុំ ចៅសង្កាត់ និងប្រធានមណ្ឌលភៀសសឹក។

លោក ដុំ ចាន់ធុល លើកឡើងថាវគ្គបណ្តុះ បណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព បញ្ជាបការយល់ដឹងជូនដល់ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដែល ជាតួអង្គប្រតិបត្តិករក្នុងការអនុវត្តតាមដានការផ្សព្វផ្សាយ ការបើក ផ្តល់ដល់គ្រួសារគោលដៅដែលត្រូវទទួលផលពីកម្មវិធីជំនួយសង្គមពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់ ជនភៀសសឹក អោយបានយល់ច្បាស់ពីនីតិវិធី អត្ថប្រយោជន៍ និងទទួលផលអោយបានគ្រប់ៗគ្នា។ ដើម្បីធានាបាននូវប្រសិទ្ធិភាពនៃការបើកផ្តល់របស់គ្រួសារទទួលផល និងអាចទប់ស្កាត់ភាពមិនប្រក្រតី ឬបញ្ហាប្រឈមនានាក្នុងពេលបើកផ្តល់ មូលនិធិជាតិជំនួយសង្គម បានត្រៀមរួចរាល់នូវសកម្មភាពចំបងៗ សម្រាប់អនុវត្តកម្មវិធី ទី១ បានរៀបចំសេចក្តីព្រៀងនៃការអនុវត្តកម្មវីធី ទី២ បានរៀបចំបដា និងខិត្តបណ្ណផ្សព្វផ្សាយនានា និងទី៣គឺយន្តការ និងប្រព័ន្ធនៃការបើកផ្តល់ជូនគ្រួសារទទួលផល។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលក្រុម ការងារសាខាមូលនិធិជាតិជំនួយសង្គមខេត្ត នឹងរៀបចំផែនការ ចុះត្រួតពិនិត្យ តាមដានការបើកផ្តល់នៅតាមមូលដ្ឋាន ដើម្បីសម្របសម្រួលជាមួយឃុំ សង្កាត់ និងអ្នកទទួលផលក្នុងការបើកសាច់ប្រាក់។

លោក លី សុវណ្ណារិទ្ធ មានប្រសាសន៍ថា ជម្លោះប្រដាប់អាវុធនៅតាមព្រំដែន ដែលបង្កឡើងដោយការឈ្លានពានពីប្រទេសថៃ មកលើ ព្រះរាជាណាចក្រកម្ពុជា បានបង្កភាពអសន្តិសុខយ៉ាងខ្លាំង ពិសេស នៅតំបន់ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានការជម្លៀសជនភៀសសឹកទៅរកទីតាំងសុវត្ថិភាព ដើម្បីស្នាក់នៅបណ្តោះអាសន្ន។ មនុស្សវ័យចាស់ ជនមាន ពិការភាព ទារក និងកុមារតូចៗ គឺពិតជាមានការលំបាកណាស់ ដោយសារការរស់នៅបែបប្រមូលផ្តុំច្រើនគ្រួសារផង ការបរិភោគអាហារមិនសូវមានជីវជាតិគ្រប់គ្រាន់ផង ការសិក្សាក៏មិនបានពេញលេញ ព្រមជាមួយគ្នានោះ មិនមានទីតាំង សមស្រប ធ្វើឱ្យការផ្តល់សេវាសុខភាពមិនបានគ្រប់ជ្រុងជ្រោយ ពិសេស សម្រាប់ស្ត្រីមានផ្ទៃពោះ ឬស្ត្រីសម្រាលកូន។ បើទោះបីជា មានបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក៏ដោយ ក៏ភូមិសាស្ត្រមួយចំនួននៅតែប្រឈម ដោយសារ កាកសំណល់គ្រាប់មិនទាន់ផ្ទុះ ផ្ទះសម្បែងខូចខាត និងភូមិសាស្ត្រមួយចំនួន ត្រូវបានថែហ៊ុំព័ទ្ធ ដែលធ្វើឱ្យគ្រួសារទាំងនោះ ត្រូវបន្តរស់នៅតាមមណ្ឌលភៀសសឹក ឬផ្ទះសាច់ញាតិ ឬទីតាំងសុវត្ថិភាពនានា ហើយបើទោះបីជា មានការគិតគូរពី សំណាក់រាជរដ្ឋាភិបាល អាជ្ញាធរ សប្បុរសជន តាមរយៈការឧបត្ថម្ភជាថវិកាក្តី ស្បៀង សម្ភារ គ្រឿងបរិក្ខា គ្រឿងឧបភោគ បិរភោគច្រើនសន្ធឹកសន្ធាប់យ៉ាងណាក្តី ជាក្ដីបារម្មណ៍របស់រាជរដ្ឋាភិបាល គឺប្រជាពលរដ្ឋនឹងប្រឈមទៅនឹងការធ្លាក់ចុះ នូវកម្រិតស្ថានភាពជីវភាព ដោយសារ ការបោះបង់ចោលដំណាំកសិកម្ម សត្វពាហនៈ រួមទាំងការបាត់បង់នៅចំណូល ប្រចាំថ្ងៃ ហើយបែរជាបង្កើនការចំណាយច្រើនទៅវិញ។ ផ្អែកតាមស្ថានភាពនេះ រាជរដ្ឋាភិបាលបានបង្កើតនូវសំណាញ់ សុវត្ថិភាព ដើម្បីអន្តរាគមន៍ទាំងការស្តារជីវភាព ស្តារហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង រក្សាលំនឹងជីវភាព ហើយបន្ថែមពីនេះ គឺគិតគូរដល់ការផ្តល់ជាដើមទុន ក្នុងការកសាង និងរក្សានៅនិរន្តរភាពសម្រាប់ការរស់នៅផងដែរ។

លោកអភិបាលរងខេត្តបានបន្ថែមទៀតថា តាមកិច្ចប្រជុំរបស់ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលដឹកនាំដោយ ឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ច តាមប្រព័ន្ធអនឡាញ ហ្សូម បានឱ្យដឹងថា រាជរដ្ឋាភិបាលដែល មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានផ្តល់ការគិតគូរ និងឯកភាពដាក់ឱ្យអនុវត្តនូវ កម្មវិធីអន្តរាគមន៍ សម្រាប់គ្រួសារភៀសសឹកដែលរងផលប៉ះពាល់ក្នុងភូមិសាស្ត្រជម្លោះព្រំដែន នៃខេត្តទាំង ៥ មាន ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង រួមមាន៖១. កម្មវិធីអន្តរាគមន៍សម្រាប់ស្តារជីវភាព និងស្តារលំនៅឋានខូចខាត ជូនគ្រួសារភៀសសឹកដែល បានវិលត្រលប់ទៅលំនៅឋានវិញ និង២.កម្មវិធីគាំពារសង្គមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅ លំនៅឋានវិញ
សម្រាប់ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្ត បានធ្វើការស្រង់ពិនិត្យផ្ទៀងផ្ទាត់ ដោយទទួលបាននូវទិន្នន័យ ផ្លូវការរួមមាន៖ ១. ទិន្នន័យគ្រួសារដែលរងការខូចខាតផ្ទះសម្បែង សរុបចំនួន ៥៥៨គ្រួសារ ក្នុងនោះ៖
– កម្រិតស្រាល ចំនួន ៣៥៦គ្រួសារ
– កម្រិតមធ្យម ចំនួន ១២៨គ្រួសារ
– កម្រិតធ្ងន់ ឬទាំងស្រុង ចំនួន ៧៤គ្រួសារ

២. ទិន្នន័យគ្រួសារដែលកំពុងបន្តស្នាក់នៅបណ្តោះអាសន្ន នៅតាមមណ្ឌលភៀសសឹក ដែល អាជ្ញាធររៀបចំ ឬនៅតាមទីសុវត្ថិភាពនានា ឬផ្ទះសាច់ញាតិ សរុបចំនួន ២ ៨០៥គ្រួសារ ស្មើនឹង ១១ ៣៧៣នាក់៕

អត្ថបទដែលជាប់ទាក់ទង