ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការរៀបចំឯកសារនិងសរុប នៃគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការរៀបចំឯកសារនិងសរុប នៃគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ ម៉ារ៉ា និងឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធដែលជាអនុប្រធាន សមាជិក សមាជិកា អនុគណៈកម្មការរៀបចំឯកសារនិងសរុប សរុបចំនួន១៥រូប។
កិច្ចប្រជុំនេះ ក្នុងគោលបំណងពិនិត្យកែសម្រួលលើការរៀបចំឯកសារទស្សនាទាន ការរៀបចំឯកសារនានា និងកិច្ចការផ្សេងៗ ស្របតាមស្មារតីកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារនិងពិភាក្សាដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលដឹកនាំដោយ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ៕

