**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់

បទវិភាគ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបំផុសភាពរស់រវើកថ្មីនៅទូទាំងពិភពលោក


នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសម្តែងការជូនពរដ៏ល្អបវរចំពោះជនជាតិចិនទូទាំងពិភពលោកនិងមិត្តភក្តិបរទេស ដោយបានបញ្ចេញនូវភាពកក់ក្តៅនៅរដូវផ្ការីក ហើយក៏បានបង្ហាញពីភាពទាក់ទាញដ៏ខ្លាំងក្លានៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវប្បធម៌ប្រជាជាតិចិនទៅកាន់ពិភពលោកផងដែរ។ កាសែត 《Clarín》 របស់អាហ្សង់ទីនបានវាយតម្លៃថា កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានរីកចម្រើនក្នុងពេលដំណាលគ្នាជាមួយនឹងការធ្វើបរិវត្តកម្មនៃសង្គមនិងសេដ្ឋកិច្ចរបស់ចិន ដែលបានក្លាយជាវេទិកាផ្សព្វផ្សាយសិល្បៈនិងវប្បធម៌ដ៏ធំបំផុតមួយនៅទូទាំងពិភពលោក ។ វេបសាយនៃកាសែត 《El Mundo》 របស់អេស្ប៉ាញបានយល់ឃើញថា អត្ថន័យនៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនគឺវាមិនមែនគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះទេ ព្រមពេលជាមួយគ្នានេះដែរ ក៏ជាបង្អួចសម្រាប់និទានរឿងជាតិផងដែរ ដែលបានបង្ហាញពីសាមគ្គីភាព វិបុលភាពនិងភាពចុះសម្រុងគ្នា ។
ក្នុងនាមជាថ្ងៃបុណ្យប្រពៃណីដ៏សំខាន់បំផុតនៃប្រជាជាតិចិន គុណតម្លៃខាងវប្បធម៌និងប្រវត្តិសាស្ត្រនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកាន់តែទទួលបានការទទួលស្គាល់ពីសំណាក់សហគមន៍អន្តរជាតិ ។ វាបង្កប់អត្ថន័យដ៏ល្អបវរអំពី “ការចាប់ផ្តើមនៃរដូវផ្ការីក” និង “វត្ថុលើលោកមានការផ្លាស់ប្តូរថ្មី” ដែលបានបង្ហាញពីញានទស្សនៈតម្លៃស្តីពីការជួបជុំគ្នានៃគ្រួសារ ភាពសុខដុមរមនានិងបរិយាប័ន្ន និងការរួមរស់ដោយភាពចុះសម្រុងគ្នា ដែលបានតភ្ជាប់និងមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងការស្វែងរកខាងមនោសញ្ចេតនាជាទូទៅរបស់មនុស្សជាតិ ។ មានប្រព័ន្ធសារព័ត៌មានបរទេសបានសម្គាល់ឃើញថា ខណៈពេលដែលការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយបានបណ្តាលឱ្យពិភពលោកបាត់បង់សណ្តាប់ធ្នាប់ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានជំរុញការផ្លាស់ប្តូរសកល ។
ព្រមពេលជាមួយគ្នានេះ តំបន់ជាច្រើននៅទូទាំងពិភពលោកបានរៀបចំធ្វើសកម្មភាពច្រើនបែបយ៉ាងមានដូចជា ផ្សារ Miao huiនៅថ្ងៃបុណ្យចូលឆ្នាំថ្មីចិននិងភ្លើងអំពូលចម្រុះពណ៌អបអរឆ្នាំថ្មីប្រពៃណីចិនជាដើម ដើម្បីទទួលនិងផ្សព្វផ្សាយវប្បធម៌ចិនឱ្យកាន់តែល្អប្រសើរ ។ ពិធីភ្លើងអំពូលចម្រុះពណ៌ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៦ក្រោមប្រធានបទ “សេះបំផាយទៅមុខ”បានបង្ហាញនៅអគារ Burj Khalifa Towerនៃទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅមជ្ឈមណ្ឌលសិល្បៈក្រុងព្រុចសែលរបស់បែលហ្ស៊ិក តន្ត្រីកររបស់ចិនបានបង្ហាញពីតន្ត្រីជនជាតិដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍វប្បធម៌បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមានឈ្មោះថា “រសជាតិចិន”ដែលបានធ្វើឡើងនៅក្រុងញូវយ៉ករបស់អាមេរិក ប្រជាជនក្នុងតំបន់បានដកបទពិសោធពីការសរសេរអក្សរផ្ចង់របស់ចិន នៅក្រុង Auckland របស់នូវែលសេឡង់ អ្នកនយោបាយសំខាន់ៗក្នុងតំបន់បានអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាមួយប្រជាពលរដ្ឋចំនួនជាង១ម៉ឺននាក់ ហើយភ្ញៀវទេសចរបរទេសដែលធ្វើដំណើរនៅប្រទេសចិនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបង្ហោះសារស្តីពីការមើលឃើញនិងការដឹងឮផ្ទាល់ខ្លួនលើបណ្តាញទំនាក់ទំនងសង្គម ។ល។ សកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានធ្វើឡើងនៅប្រទេសនិងតំបន់កាន់តែច្រើនលើពិភពលោក ដោយបានបង្ហាញពីកម្លាំងឥទ្ធិពលដែលកាន់តែខ្លាំងឡើងៗនៃប្រទេសបុរាណប្រកបដោយអរិយធម៌ដ៏ចំណាស់លើពិភពលោកបច្ចុប្បន្ន ។
ក្នុងនាមជា “កំពូលនៃ IP”វប្បធម៌ចិន បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកំពុងចង្អុលទិសដៅនៃភាពទាន់សម័យអន្តរជាតិក្នុងកម្រិតធំ ។ ក្នុងផ្សារនៃក្រុង Yiwu ខេត្ត Zhejiang របស់ចិន ទំនិញទាន់សម័យមានដូចជា អាំងប៉ាវដែលមានកំណាព្យរជ្ជកាលថាង និង“ចានសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”ជាដើមបានទាក់ទាញពាណិជ្ជករបរទេសនិងភ្ញៀវទេសចរឱ្យឈប់នៅនឹងកន្លែង ។
ទស្សនៈស្តីពីការរួមរស់នៅដោយភាពចុះសម្រុងគ្នានិងភាពខុសគ្នាជាដើមដែលអរិយធម៌ប្រជាជាតិចិនផ្តួចផ្តើមនោះ កំពុងទទួលបានការគោរព និងទទួលស្គាល់កាន់តែច្រើនពីពិភពលោកតាមរយៈគុណតម្លៃឆ្លងកាត់យុគសម័យ។ ដោយមានក្តីរំពឹងទុកថាអ្នកផងទាំងពួងនឹងពួតដៃគ្នាបង្កើនការយល់ដឹងនិងការផ្លាស់ប្តូរគ្នា បំបាត់ចោលនូវការយល់ច្រឡំនិងការប៉ះទង្គិច នាំមកដល់ពិភពលោកនូវកម្លាំងចលករថ្មីក្នុងឆ្នាំមមីដែលផ្តល់ភាពរីកចម្រើនទៅមុខយ៉ាងអង់អាចក្លាហាន ដើម្បីរួមគ្នាឆ្ពោះទៅកាន់ អនាគតកាន់តែល្អបវរ៕

អត្ថបទដែលជាប់ទាក់ទង