ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពីបទក្លែងហត្ថលេខា ថ្នាក់ដឹកនាំកំពូល

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង ស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ពីបទពាក់ព័ន្ធករណីក្លែង ហត្ថលេខា របស់សម្តេចតេជោ ហ៊ុន សែន និង សម្ដេចក្រឡាហោម ស ខេង។
ជនសង្ស័យមានឈ្មោះ ស៊ូ វណ្ណារី និងឈ្មោះ មុត សុខគីម អ្នកទាំង២នាក់ត្រូវបានឃាត់ខ្លួន ពីបទប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅផ្ទះមេធាវីមួយរូបនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២២ រួចបញ្ជូនទៅខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕

