នគរបាលនឹងផាកពិន័យលើអ្នកបើកបរ ល្មើសច្បាប់ចរាចរណ៍ឡើងវិញ ក្រោយពិនិត្យឃើញអត្រាគ្រោះថ្នាក់ចរាចរណ៍បន្តកើត និងកើនឡើងគួរឱ្យបារម្ភ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង ផែនការងារនគរបាលចរាចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ទិសដៅការងារបន្ត របស់ផែនការងារនគរបាលចរាចរណ៍ និងផ្សព្វផ្សាយផែនការចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការផាកពិន័យលើអ្នកបើកបរល្មើសច្បាប់ ចរាចរណ៍ឡើងវិញ ក្រោយពិនិត្យឃើញអត្រាគ្រោះថ្នាក់ចរាចរណ៍បន្តកើតនិង កើន ឡើងគួរឱ្យបារម្ភ។
កិច្ចប្រជុំនេះ មានការចូលរួមពីលោកនាយ-នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកអធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ៕

