**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់

លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែមករា លើកទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២៦ របស់មូលដ្ឋានឃុំអមលាំង

កំពង់ស្ពឺ៖នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ អនុប្រធានក្រុមការងារគណបក្សចុះលដ្ឋានស្រុកថ្ពង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែមករា លើកទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២៦។ដោយក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពី ក្រុមការងារចុះជួយមូលដ្ឋាន លោកប្រធានគណបក្សឃុំអមលាំង លោកប្រធានក្រុមការងារចុះជួយភូមិទាំង១៧ ក្នុងឃុំអមលាំង លោក-លោកស្រី សមាជិក សមាជិកា ក្រុមការងារគណបក្សប្រជាជន ក្នុងឃុំអមលាំង ស្ថិតនៅស្នាក់ការបក្សឃុំអមលាំង។

សម្រាប់កិច្ចប្រជុំនេះដែរ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារ បានប្រគល់ជូននូវសម្ភារៈមួយចំនួនជូនដល់ស្នាក់ការបក្សឃុំអមលាំងទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍ និងជួយដល់ប្រជាពលរដ្ឋខ្វះខាតមានដូចជា៖ អង្កតចំនួន ២០បេ ,មីកំប៉ុងចំនួន ២០កេស,ទឹកសុទ្ធចំនួន៣០កេស,និងមានត្រីខ, ទឹកត្រី,ទឹកស៊ីអ៊ីវ មួយចំនួនទៀត ។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ លោក ម៉េង ស្រ៊ុន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ដល់សមាជិក សមាជិកាទាំងអស់ក្នុងឃុំអមលាំង ព្រមទាំងបានឲ្យក្រុមការងារ រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារគណបក្សប្រចាំខែនាពេលនេះផងដែរ។

លោក ម៉េង ស្រ៊ុន បានបន្តទៀតថា សម្រាប់ការរៀបចំរាល់កិច្ចប្រជុំការងាររបស់គណបក្ស នៅក្នុងឃុំអមលាំងរបស់យើងនាពេលនេះ និងពេលកន្លងមកគឺបានការយកចិត្តទុក្ខដាក់ពីបងប្អូនក្រុមការងាររបស់យើង ហើយកន្លងមកយើងតែងតែទទួលបាននូវព័ត៏មានដែលពាក់ពន្ធ័បញ្ហាផ្សេងៗ ពីទុក្ខលំបាក ភាពខ្វះខាត ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈក្រុមការងារយើងបានចុះទៅជួបដោយផ្ទាល់ៗ ដ៏ដូចជាទទួលបានព័ត៌មានពីប្រជាពលរដ្ឋរបស់យើង ។ជារួមគោលការណ៏កន្លងមក គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានអមលាំង របស់យើងបានអនុវត្ត បានជាបន្តបន្ទាប់ និងជួយដោះស្រាយបញ្ហាការលំបាករបស់ប្រជាពលរដ្ឋបានច្រើនដែរហើយ តែយើងត្រូវបន្តការងារនេះថែមទៀត ។

ជាការពិតណាស់ តាមការបញ្ជាក់បន្ថែមរបស់លោក ម៉េង ស៊្រុន បានបញ្ជាក់ផងដែរថា យើងត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះ ស្មើភាព យុត្តិធម៌ ជាប្រចាំ និងជារៀងរហូត។ហើយជាពិសេសក៏សូមអំពាវនាវឲ្យ សមាជិក សមាជិកា និងអង្គពិធីទាំងមូល ជឿជាក់លើគណបក្សប្រជាជនកម្ពុជារបស់យើង ក្រោមការដឹកនាំប្រកបគតិបណ្ឌិតឈ្លាសវ៉ៃប៉ិនប្រសព របស់សម្តេចអគ្គមហា សេនាតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា លោកខិតខំដឹកនាំកាច់ចង្កូតនាវាកម្ពុជា ឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ និងមានសន្តិភាព នៅតាមព្រំដែនឡើងវិញ នាពេលឆាប់ៗ ខាងមុខ។ ហើយក៏សូមអរគុណដល់ លោក ទួន ផាវ ប្រធានគណបក្សឃុំអមលាំង ដែលបានអាននូវរបាយការណ៍សរុបប្រចាំខែតុលា ពីសកម្មភាពលទ្ធផល ការងាររបស់គណបក្សយើងសម្រេចបាន និងសូមបន្តជួយលើការងារ ដោះស្រាយបញ្ហាប្រឈមផ្សេងៗ បន្តទៀត ដូចដែលខ្ញុំបានលើកឡើងខាងលើ អំបិញមេញនេះ។ ទាំងនេះជាសកម្មភាព និងការចូលរួមដ៏មានអត្ថន័យ និងសារៈប្រយោជន៍ គុណធម៌ សីលធម៌ ចែករំលែក ដល់ប្រជាជនរបស់យើង សង្គមជាតិរបស់យើង ដូចជាពាក្យមួយឃ្លាតែងលឺគេនិយាយថា(ជួយគ្នា ក្នុងគ្រាលំបាក)។

មុននឹងបញ្ចប់នៃកិច្ចប្រជុំ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារជូនពរដល់ លោក លោកស្រី ក្រុមការងារចុះជួយមូលដ្ឋាន លោកប្រធានក្រុមការងារ តាមមូលដ្ឋានក្នុងឃុំអមលាំង ក្នុងស្រុកថ្ពង សមាជិក សមាជិកាទាំងអស់ សូមបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងការងារយើងបន្តទៅទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងមូលដា្ឋានយើងឲ្យបានច្រើន រួមគ្នាដើម្បីអភិវឌ្ឍន៍ មូលដ្ឋានយើងឲ្យកាន់តែប្រសើរឡើង ។ ហើយក៏សូមឲ្យសមាជិកដែលមានវត្តមានក្នុងអង្គពិធីទាំងមូល ដែលបានចូលរួមក្នុងពិធីប្រជុំត្រួត ពិត្រួតនិត្យការងារប្រចាំខែមករាទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៦ របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ សូមឲ្យទទួលបាន ជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន ដែលគណបក្សប្រគល់ជូននិងសូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង