អភិបាលខេត្តរតនគិរី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់លើកខ្លឹមសារកំណត់ហេតុ ស្តីពី ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ខេត្តរតនគិរី និងខេត្តក្វាងង៉ាយ-ខេត្តហ្សាឡាយ

រតនគិរី៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់លើកខ្លឹមសារកំណត់ហេតុ ស្តីពី ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តក្វាងង៉ាយ -ខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើឡើង នៅសាលប្រជុំអគារ A សាលាខេត្ត នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៦ មានការចូលរួមពីលោក លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលស្រុកជាប់ព្រំដែនមួយចំនួនផងដែរ។
សូមបញ្ជាក់ថា អង្គប្រជុំបានធ្វើការពិភាក្សានិងផ្ទៀងផ្ទាត់លើកខ្លឹមសារកំណត់ហេតុលើចំណុចសំខាន់ៗ មានដូចជា ៖ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងខេត្តទាំងពីរ, វិស័យកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសេវាកម្ម, វិស័យវប្បធម៌ និងសង្គម, វិស័យការពារជាតិ និងសន្តិសុខ និងការងារចាត់តាំងអនុវត្តបន្ត៕

