អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជូនដំណឹងស្តីពី ការដាក់ឱ្យអនុវត្តអនុក្រឹត្យស្តីពីការកែសម្រួលឧបសម្ព័ន្ធ នៃអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយ និង/ឬលុបបំបាត់ពន្ធគយរបស់កម្ពុជា

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្តីពី ការដាក់ឱ្យអនុវត្តអនុក្រឹត្យលេខ ២៣៥ អនក្រ.បក ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការកែសម្រួលឧបសម្ព័ន្ធ នៃអនុក្រឹត្យលេខ ២១០ អនក្រ.បក ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយ និង/ឬលុបបំបាត់ពន្ធគយ របស់ព្រះរាជាណាចក្រកម្ពុជា ស្របតាមនាមវលី នៃតារាងពន្ធគយសុខដុមរបស់អាស៊ានឆ្នាំ២០២២ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាលនៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ៕

