លោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ អញ្ជើញប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំផុង អាណត្តិទី៥ នៃស្រុកបសេដ្ឋ
ភ្នំពេញ៖ លោក ឈឺន សុធន អភិបាល នៃគណៈអភិបាលស្រុកបសេដ្ឋ នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំផុង អាណត្តិទី៥ នៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ពិធីខាងលើនេះមានការអញ្ជើញចូលរួមដោយលោក នាយករដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធានការិយាល័យនៃស្រុកបសេដ្ឋ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំផុង អាណត្តិទី៥ លោកនាយ នាយរងប៉ុសិ៍តនគរបាលរដ្ឋបាលឃុំផុង លោក លោកស្រីប្រធាន អនុប្រធានមណ្ឌលសុខភាពឃុំផុង លោក លោកស្រីនាយកសាលានៃឃុំផុង លោក លោកស្រីមេភូមិទាំង១៣ នៃឃុំផុង តំណាងគណបក្សភ្លើងទៀន តំណាងគណបក្សហ៊្វុនស៊ិនប៉ិច សរុបប្រមាណជា៣៦នាក់៕