**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

ផ្លូវបេតុង៦០៥ម៉ែត្រ បើកទ្វារវឌ្ឍនភាពពីភូមិតានន ពន្លាតដល់ភូមិក្បែរខាង និងតភ្ជាប់សេដ្ឋកិច្ចខេត្តកណ្តាល–តាកែវ

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក កឹម ច័ន្ទធូ អនុប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានចុះទៅពិនិត្យវឌ្ឍនភាពនៃការការសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ៦០៥ម៉ែត្រ តភ្ជាប់ពីភូមិតាននដល់ភូមិស្វាយខម ស្ថិតនៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ដែលកំពុងសាងសង់បានប្រមាណជាង៥០%នៃផែនការរបស់ខ្លួន ដែលគ្រោងនឹងឈានទៅដាក់ឱ្យដំណើរការនៅក្នុងអំឡុងពេលទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី នាខែមេសាខាងមុខនេះ។
លោក ប៉ាង សាម៉ឺឌី មេភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ បានជម្រាបថា ក្រោយការបើកការដ្ឋាននាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ផ្លូវបេតុងប្រវែង៦០៥ម៉ែត្រ និងទទឹង៥ម៉ែត្រដែលតភ្ជាប់ភូមិតានន (ភូមិគំរូមិត្តភាពកម្ពុជា-ចិន)មកភូមិស្វាយខម បានដំណើរការយ៉ាងសស្រាក់សស្រាំ ទាំងយប់ ទាំងថ្ងៃ ដើម្បីឆាប់បានបិទបញ្ចប់ការសាងសង់ និងផ្តល់មុខមាត់ថ្មី ព្រមទាំងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជនក្នុងភូមិតាននដែលធ្លាប់ជាភូមិដាច់ស្រយាលក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់នៅជនបទ។ លោកបានបន្ថែមថា ភូមិតានននិយាយដោយឡែក ឃុំដូងទាំងមូលនិយាយរួមមានភ័ព្វសំណាងណាស់ដោយបានឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានចុះមកជួយ ដោយបានផ្តល់ជាគតិ ជាការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរ ហើយផ្លូវបេតុងនេះជាសក្ខីភាពថ្មីបន្ថែមលើសមិទ្ធផលរាប់មិនអស់ដែលឯកឧត្តមបានសាងសង់នៅក្នុងឃុំដូង ដោយហេដ្ឋារចនាសម្ព័ន្ធដែលជាអំណោយរបស់ឯកឧត្តមបាននិងកំពុងជំរុញល្បឿនៃសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន ដូចជា ការដឹកជញ្ជូនផលកសិកម្ម ការធ្វើពាណិជ្ជកម្មតូចធំ និងការចូលរួមរបស់វិស័យឯកជននៅតំបន់ជាយក្រុង និងជនបទផងដែរ។

លោក ណុប ទូច មេឃុំដូង បានទទួលស្គាល់ថា ផ្លូវបេតុងដែលជាអំណោយរបស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ពិតជាបានតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់នៃភូមិសាស្ត្រខេត្តកណ្តាលតាមភូមិតានន ឆ្ពោះទៅខេត្តតាកែវ បង្កើតជាច្រកថ្មីនៃចរាចរណ៍ដែលជួយកាត់បន្ថយពេលវេលា និងចំណាយដឹកជញ្ជូន បង្កើនប្រសិទ្ធភាពផលិតកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ស្រុក ខេត្តទាំងពីរ។ លោកបន្ថែមថា ប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងឃុំដូងបានបង្ហាញការសាទរ និងការពេញចិត្តចំពោះសមិទ្ធផលនេះ ដោយចាត់ទុកថា ផ្លូវបេតុងថ្មីជាមូលដ្ឋានសម្រាប់អភិវឌ្ឍយូរអង្វែង ជួយបង្កើនការតភ្ជាប់សង្គម សេដ្ឋកិច្ច និងវប្បធម៌ រវាងសហគមន៍នានា។
លោក កឹម ច័ន្ទធូ បានពាំនាំប្រសាសន៍ណែនាំបន្ថែមពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ លើការងារអភិវឌ្ឍឃុំដូង និងបានជួបពិភាក្សាជាមួយរដ្ឋបាលឃុំដូង ប្រជាជនមូលដ្ឋាន និងក្រុមបច្ចេកទេសសាងសង់ផ្លូវបេតុងនេះ ដើម្បីធ្វើឱ្យប្រាកដពីគុណភាពរបស់ផ្លូវបេតុងនេះស្របតាមមាត្រដ្ឋានបច្ចេកទេសសំណង់ផ្លូវ និងគោរពបាននូវគុណតម្លៃនៃសរសៃឈាមចរាចរណ៍ និងភស្តុភារកម្មដ៏មមាញឹកតាមរយៈផ្លូវបេតុងនេះ។ លោកក៏បានរំលេចពីផលដែលផ្លូវបេតុងនេះបានជួយពន្លាតពីភូមិតាននដល់ភូមិក្បែរខាង ដោយក្លាយជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏មានអត្ថន័យ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ និងជាសញ្ញាបង្ហាញពីវឌ្ឍនភាពជាក់ស្តែងនៃភូមិគំរូមិត្តភាពកម្ពុជា–ចិន៕

អត្ថបទដែលជាប់ទាក់ទង