**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

បទវិភាគ៖នៅឆ្នាំ ២០២៦ ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិននឹងចេញដំណើរឆ្ពោះទៅមុខម្តងទៀត


ការធ្វើបរិវត្តកម្មជាយុទ្ធសាស្ត្រនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនក្នុងឆ្នាំ ២០២៦ កំពុងបង្កើនល្បឿនឆ្ពោះទៅមុខ ។ មន្រ្តីក្រសួងពាណិជ្ជកម្មចិនបានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៃការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដែលបានប្រារព្ធធ្វើនាពេលថ្មីៗកន្លងទៅនេះថា ប្រទេសចិនមិនត្រឹមតែជា”រោងចក្រពិភពលោក”ប៉ុណ្ណោះទេ ថែមទាំងកាន់តែមានឆន្ទៈក្លាយជា”ទីផ្សាររបស់ពិភពលោក”ផងដែរ ។ នៅពីក្រោយការបង្ហាញជំហរបែបនេះគឺជាការកែប្រែយ៉ាងជ្រាលជ្រៅដែលពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិនកំពុងប្រឈមមុខ ។
នៅខែមករាឆ្នាំ២០២៦ អគ្គនាយកដ្ឋានគយចិនបានប្រកាសទិន្នន័យឱ្យដឹងថា យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិនបានបង្ហាញថា នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់ប្រទេសចិនបានឈានដល់ ៤៥,៤៧ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៣,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ដែលបន្តរក្សាថានៈជាប្រទេសធំបំផុតខាងពាណិជ្ជកម្មទំនិញនៅទូទាំងពិភពលោក ។
ក្នុងបរិបទដែលកំណើនសេដ្ឋកិច្ចសកលបានបង្អង់ល្បឿន ឯកតោភាគីនិយមនិងគាំពានិយមបានងើបឡើងវិញ ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិនទទួលបានលទ្ធផលបែបនេះ គឺ មិនងាយទេ ។ បើពិនិត្យមើលពី”តារាងពិន្ទុ”ឱ្យបានលម្អិត អាចឃើញពីលក្ខណៈពិសេសយ៉ាងច្បាស់លាស់ ពោលគឺ មានទ្រង់ទ្រាយកាន់តែធំ មានគុណភាពកាន់តែខ្ពស់និងមានលក្ខណៈពិសេសខាងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះកាន់តែខ្លាំងក្លា ។
ប្រទេសចិនសម្រេចបាននូវកំណើនជាមួយប្រទេសនិងតំបន់យ៉ាងហោចណាស់ចំនួន ៦០ ភាគរយនៅរាល់មហាទ្វីប ដោយឡែកការនាំចេញនាំចូលជាមួយអាស៊ានបានបំបែក១ ទ្រីលានដុល្លារអាមេរិក ចំណែកឯទ្វីបអឺរ៉ុបវិញ ចិនបាននាំចូលពីអឺរ៉ុបនូវគ្រឿងសំអាងចំនួនលើសពី ៥០ ភាគរយនិងរថយន្តចំនួនជិត ៦០ ភាគរយ ។ល។ បើមើលពីទំហំទឹកប្រាក់អាចឃើញថា នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់ប្រទេសចិនបានឈានដល់ ៤៥,៤៧ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៤១,១ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២០ ។ លើសពីនេះទៅទៀត “ក្រុមមិត្តភកិ្ត”ក៏កាន់តែធំឡើងៗ ។ នៅឆ្នាំ ២០២៥ ប្រទេសចិនបានធ្វើពាណិជ្ជកម្មជាមួយប្រទេសនិងតំបន់ចំនួនជាង ២៤០ ហើយសមេ្រចបាននូវកំណើននៃការនាំចេញ-នាំចូលជាមួយប្រទេសនិងតំបន់ចំនួនជាង ១៩០ ។
ទំហំនៃការកើនឡើងដ៏សមហេតុផលនេះ គឺបានមកពីមានការលើកកម្ពស់គុណភាពប្រកបដោយប្រសិទ្ធភាព ។ នៅឆ្នាំ ២០២៥ ការនាំចេញ-នាំចូលផលិតផលបច្ចេកទេសខ្ពស់របស់ប្រទេសចិនបានពន្លឿនកំណើនចំនួន ១១,៤ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២៤ អត្រារួមចំណែកដល់កំណើនពាណិជ្ជកម្មអន្តរជាតិសរុបមានចំនួនជិត ៦០ ភាគរយ ក្នុងពាណិជ្ជកម្មអន្តរជាតិរបស់ចិនមានផលិតផលថ្មីកាន់តែច្រើនឡើងៗ ។ ដោយឡែក ការនាំចេញផលិតផលបៃតង ដូចជា”ផលិតផលថ្មីទាំងបី”(រថយន្តអគ្គិសនី អាគុយលីចូមនិងផលិតផលប្រព័ន្ធ PV )និងក្រុមម៉ាស៊ីនអគ្គិសនីដើរដោយថាមពលខ្យល់ជាដើម បានកើនឡើង ២៧,១ ភាគរយនិង ៤៨,៧ ភាគរយដោយឡែកពីគ្នា ក្នុងពាណិជ្ជកម្មអន្តរជាតិរបស់ចិនមានផលិតផលបៃតងកាន់តែច្រើនឡើងៗ ។ ស្របពេលដែលបច្ចេកទេសបញ្ញាសិប្បនិមិ្មតទទួលបានការអភិវឌ្ឍយ៉ាងផុលផុស មនុស្សយន្តលើកដាក់ទំនិញនិងមនុស្សយន្តផ្សារដែកដែលផលិតដោយប្រទេសចិនបានដាក់ឱ្យប្រើប្រាស់ក្នុងកិច្ចកសាងគម្រោងធំៗនៅបរទេសនិងលើកកម្ពស់ជាបន្តបន្ទាប់នូវភាពវៃឆ្លាតកាន់តែច្រើនឡើងៗសម្រាប់ពាណិជ្ជកម្មអន្តរជាតិរបស់ចិន ។
អ្វីដែលសំខាន់ជាងនេះទៅទៀត គឺ ក្នុងពាណិជ្ជកម្មអន្តរជាតិរបស់ចិនមានលក្ខណៈពិសេសស្តីពី”កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ”កាន់តែខ្លាំងឡើងៗ ។ បើមើលពីអង្គភាពសេដ្ឋកិច្ចនីមួយៗអាចឃើញថា នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មរបស់ដៃគូពាណិជ្ជកម្មកំពូលទាំង ១០ ត្រូវជា ៤៧,៧ ភាគរយក្នុងទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់ចិន បានតិចជាង ២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២៤ ។ នេះមានន័យថា ពាណិជ្ជកម្មអន្តរជាតិរបស់ចិនកាន់តែមានតុល្យភាព ពោលគឺ “ដៃគូនីមួយៗសុទ្ធតែទទួលបានផលប្រយោជន៍និងទទួលបានសុខដុមនីយកម្មរួម” ។
យ៉ាងណាមិញ «របាយការណ៏ស្តីពីទស្សនវិស័យពាណិជ្ជកម្មពិភពលោក»ថ្មីបំផុតដែលចេញផ្សាយដោយអង្គការពាណិជ្ជកម្មពិភពលោកបានសម្រួលបញ្ចុះយ៉ាងខ្លាំងនូវការព្យាករណ៍ចំពោះល្បឿនកំណើននៃទំហំពាណិជ្ជកម្មទំនិញសកលនៅឆ្នាំ ២០២៦ឱ្យមកនៅត្រឹម ០,៥ ភាគរយ ។ បច្ចុប្បន្ននេះ បរិយាកាសខាងក្រៅដែលប្រទេសចិនកំពុងប្រឈមមុខនៅតែមានបម្រែបម្រួលយ៉ាងជ្រាលជ្រៅនិងស្មុគស្មាញ កាលានុវត្តភាពជាយុទ្ធសាស្ត្រនិងហានិភ័យនិងបញ្ហាប្រឈមស្ថិតមានជាមួយគ្នា ហើយកត្តាមិនប្រាកដប្រជានៅមានច្រើនដដែល។ ទន្ទឹមនឹងនេះ យើងក៏ត្រូវមើលឃើញថា សេដ្ឋកិច្ចចិនមានមូលដ្ឋានគ្រឹះដ៏រឹងមាំ ឧត្តមភាពជាច្រើន ភាពធន់ខ្លាំងនិងមានសក្តានុពលធំ ដូច្នេះ ការអភិវឌ្ឍពាណិជ្ជកម្មអន្តរជាតិនៅតែមានលក្ខណសម្បតិ្តអំណោយផលជាច្រើនដដែល ។

នៅឆ្នាំ ២០២៦ រដ្ឋាភិបាលចិននឹងផ្តោតលើគោលដៅស្តីពីការអភិវឌ្ឍប្រកបដោយការច្នៃប្រឌិតថ្មីនិងការលើកកម្ពស់គុណភាពនិងបង្កើនប្រសិទ្ធភាព ផ្តោតសំខាន់ទៅលើការជំរុញសមាហរណកម្មពាណិជ្ជកម្មនិងវិនិយោគ ពូនជ្រំកម្លាំងចលករថ្មីខាងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាលំនឹងនិន្នាការពាណិជ្ជកម្មអន្តរជាតិជាទូទៅដោយពេញទំហឹងដើម្បីរួមចំណែកជាកម្លាំងសម្រាប់ការចាប់ផ្តើមដ៏ល្អប្រសើរនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ។
ទីមួយគឺ ត្រូវពន្លឿនការធ្វើបរិវត្តកម្មឌីជីថល ជំរុញការអភិវឌ្ឍវិស័យថ្មីដូចជាធុរកិច្ចអេឡិចត្រូនិចឆ្លងដែននិងការបង្កើតឃ្លាំងនៅក្រៅប្រទេសជាដើមដើម្បីលើកកម្ពស់កម្រិតភាពងាយស្រួលលើវិស័យពាណិជ្ជកម្ម ។ ទីពីរគឺ ត្រូវធ្វើឱ្យប្រសើរឡើងនូវនិម្មាបនកម្មនៃទីផ្សារអន្តរជាតិ ខណៈពេលដែលពង្រឹងទីផ្សារប្រពៃណី ក៏ត្រូវពង្រឹងនិងពង្រីកយ៉ាងខ្លាំងក្លានូវទីផ្សារតាមបណ្តោយ”ខ្សែក្រវាត់និងផ្លូវ”និងទីផ្សារងើបឡើងថ្មីដែរ ។ ត្រូវបង្កើនកម្លាំងគាំទ្រដល់សហគ្រាសឱ្យចូលរួមពិព័រណ៍នៅក្រៅប្រទេសនិងរៀបចំសកម្មភាពជំរុញពាណិជ្ជកម្មអន្តរជាតិដើម្បីជួយសហគ្រាសឱ្យលើកកម្ពស់សមត្ថភាពត្រួសត្រាយទីផ្សាររបស់ខ្លួន ។ ទីបីគឺ ត្រូវបង្កើនការកសាងម៉ាកយីហោនិងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា លើកទឹកចិត្តដល់ការនាំចេញផលិតផលប្រកបដោយតម្លៃបន្ថែមខ្ពស់និងបង្កើនសមត្ថភាពដែលប្រកបដោយស្វ័យម្ចាស់ការនិងអាចគ្រប់គ្រងបាននៃខ្សែសង្វាក់ឧស្សាហកម្ម ។ ទីបួនគឺ ត្រូវធ្វើឱ្យប្រព័ន្ធសេវាកម្មពាណិជ្ជកម្មអន្តរជាតិមានសុក្រឹតភាពដើម្បីជួយសហគ្រាសឱ្យពុះពារឧបសគ្គនិងដោះស្រាយការលំបាក់តាមរយៈវិធានការមានដូចជាការគាំទ្រខាងហិរញ្ញវត្ថុនិងបង្ការហានិភ័យជាដើម ។ ទីប្រាំគឺ ត្រូវជំរុញការអភិវឌ្ឍប្រកបដោយតុល្យភាពនៃការនាំចូលនិងនាំចេញ កសាងម៉ាកយីហោក្រោមប្រធានបទ”ការនាំចេញទៅកាន់ចិន” រៀបចំសកម្មភាពជំរុញការនាំចូលជាច្រើននិងបង្កើតជាវេទិកាសម្រាប់ការផ្លាស់ប្តូរនិងប្រាស្រ័យទាក់ទងដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ឱ្យផលិតផលនិងសេវាកម្មដែលមានគុណភាពខ្ពស់របស់បណ្តាប្រទេសកាន់តែច្រើនចូលក្នុងទីផ្សាររបស់ចិន ក្នុងន័យបំពេញតម្រូវការខាងជីវភាពរស់នៅដ៏ល្អប្រសើររបស់ប្រជាជនឱ្យបានកាន់តែល្អប្រសើរ ។ លើសពីនេះទៅទៀត ពាណិជ្ជកម្មបៃតងនិងកាបូនទាបនឹងក្លាយជាចំណុចកំណើនថ្មី ហើយភាគលាភនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា«កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»(RCEP)ជាដើមនឹងត្រូវបានបញ្ចេញជាបន្តបន្ទាប់ដើម្បីជួយសហគ្រាសឱ្យកាត់បន្ថយថ្លៃដើមនៃពាណិជ្ជកម្ម ។
ក្នុងគ្រាកាន់តែពិបាកកាន់តែត្រូវបោះជំហានឆ្ពោះទៅមុខ ។ ក្នុងឆ្នាំថ្មី ប្រទេសចិននឹងជំរុញការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់យ៉ាងមុតមាំមិនងាករេ ជំរុញការអភិវឌ្ឍប្រកបដោយការច្នៃប្រឌិតថ្មីនិងតុល្យភាពនៃវិស័យពាណិជ្ជកម្ម ហើយទីផ្សារដ៏ធំធេងរបស់ប្រទេសចិននឹងផ្តល់នូវកាលានុវត្តភាពកាន់តែទូលំទូលាយសម្រាប់ផលិតផលនិងសេវាកម្មរបស់បណ្តាប្រទេសនានា ។ ដោយផ្អែកលើមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏ខ្លាំងក្លា ពាណិជ្ជកម្មអន្តរជាតិរបស់ចិនមានជំនឿចិត្តរីកចម្រើនទៅមុខក្រោមសម្ពាធនិងចេញដំណើរឆ្ពោះទៅមុខម្តងទៀត ៕

អត្ថបទដែលជាប់ទាក់ទង