**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក

សភាប្រទេសហ្វីលីពីន ឈានដល់ដំណាក់កាលដ៏តានតឹងមួយ ក្នុងការពិនិត្យមើលពាក្យបណ្ដឹងទម្លាក់តំណែងប្រឆាំងនឹងលោកប្រធានាធិបតី ម៉ាកូស ជេអ

ម៉ានីល៖ នៅថ្ងៃអង្គារទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សភាប្រទេសហ្វីលីពីន បានឈានដល់ដំណាក់កាលដ៏តានតឹងមួយ ក្នុងការពិនិត្យមើលពាក្យបណ្ដឹងទម្លាក់ពីតំណែង ប្រឆាំងនឹងលោកប្រធានាធិបតី ហ្វើឌីណាន់ ម៉ាកូស ជេអ។

សមាជិកសភាហ្វីលីពីនបានជួបប្រជុំគ្នាដើម្បីសម្រេចថា តើត្រូវជំរុញការប្តឹងចោទប្រកាន់លោកប្រធានាធិបតី ម៉ាកូស ពីបទក្បត់ទំនុកចិត្តសាធារណៈ អំពើពុករលួយ និងរំលោភរដ្ឋធម្មនុញ្ញ ឬក៏អត់? យ៉ាងណា លោក ម៉ាកូស ដែលកាន់តំណែងបានពាក់កណ្តាលអាណត្តិនៃអាណត្តិរយៈពេល៦ឆ្នាំរបស់លោក បានចេញមុខបដិសេធចំពោះការប្រព្រឹត្តខុសទាំងនេះ។

ទោះជាយ៉ាងនេះក្ដី លោក ម៉ាកូស ប្រឈមមុខនឹងបណ្តឹង២ដាច់ដោយឡែកពីគ្នា ប្តឹងដោយមេធាវី និងសកម្មជន ខណៈសមាជិកសភាបានអះអាងថា បណ្តឹងទាំង២ទម្រង់មានទម្ងន់គ្រប់គ្រាន់។ ប្រសិនបើពាក្យបណ្តឹងប្រឆាំងនឹងលោក ម៉ាកូស ទទួលបានជោគជ័យក្នុងការបោះឆ្នោតសភា លោកនឹងក្លាយជាប្រមុខរដ្ឋហ្វីលីពីនទី២ ដែលត្រូវបានចោទប្រកាន់ បន្ទាប់ពីលោក សូសែបស៍ អេស្ត្រាដា (Mr. Joseph Estrada)។

ពាក្យបណ្តឹងរួមមាន ការសម្រេចចិត្តរបស់លោក ម៉ាកូស ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យអតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូធឺតេ (Mr. Rodrigo Duterte) ត្រូវបានចាប់ខ្លួន និងនាំយកទៅកាន់ទីក្រុងឡាអេ ដើម្បីប្រឈមមុខនឹងការកាត់ទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជុំវិញការសម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងអំឡុងពេលសង្រ្គាមគ្រឿងញៀនដ៏កក្រើកប្រទេស។ លើសពីនេះ លោក ម៉ាកូស ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិអំណាចរបស់លោក ក្នុងការចំណាយថវិកាសាធារណៈផងដែរ ដែលនាំឱ្យមានរឿងអាស្រូវពុករលួយលើគម្រោងគ្រប់គ្រងគ្រោះទឹកជំនន់។ ទន្ទឹមនេះ បញ្ហាគ្រឿងញៀនក៏ធ្វើឱ្យលោកមិនសក្តិសមក្នុងការគ្រប់គ្រងប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង