**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់

ឯកឧត្ដម នេត សាវឿន៖ ការងារលើបរិស្ថាន គឺមានទំហំធំធេងណាស់ ដូច្នេះទាមទាការចូលរួមពីសង្គមទាំងមូលទើបទទួលបានជោគជ័យ

ភ្នំពេញ៖ ក្នុងឱកាសលោកអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថាន ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងរិស្ថាន ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាតំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការងារលើបរិស្ថាន គឺមានទំហំធំធេងណាស់ ដូច្នេះដើម្បីឱ្យវិស័យបរិស្ថានទទួលបានជោគជ័យបាន មិនមែនតែក្រសួងបរិស្ថានធ្វើការងារតែម្នាក់ឯងបាននោះទេ ពោលគឺត្រូវការការចូលរួមពីសង្គមទាំងមូលប្រកៀកស្មាគ្នា ទើបឱ្យធ្វើបរិស្ថានទទួលបានជោគជ័យ។

ឯកឧត្ដមបញ្ជាក់ថា “កិច្ចការងារបរិស្ថាន គឺធំណាស់ មិនមែនក្រសួង (បរិស្ថាន) ធ្វើម្នាក់ឯងបាននោះទេ គឺរួមសង្គមទាំងមូលទើបបរិស្ថានទទួលបានជោគជ័យ […] យើងទទួលខុសត្រូវទាំងអស់គ្នា ដើម្បីរក្សាបរិស្ថាននៅកម្ពុជា បរិស្ថាន គឺជាដង្ហើមរស់ នេះជារឿងមួយដែលចាំបាច់បំផុត”។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបន្តថា ក្រសួងបរិស្ថាន បានបំពេញការងារច្រើនជាក់ស្តែងការគ្រប់គុណភាពខ្យល់ គុណភាពទឹក សំណល់រឹង សំរាមប្លាស្ទិក ភាពស្អាត ភាពបៃតង ជាតិពុល ព្រមទាំងការងារអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ។ល។ និង។ល។ ដូច្នេះ ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួនដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល លើវិស័យបរិស្ថាន គឺចាំបាច់ខ្លាំងណាស់ ត្រូវពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យការងារបរិស្ថានទទួលបានជោគជ័យ។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានគូសបញ្ជាក់ថា ការងារចំនួន២ សំខាន់ដែលអាចឱ្យសម្រេចជោគជ័យលើការងារបរិស្ថាន គឺទី១៖ ការអប់រំ និងទី២៖ ការអនុវត្តច្បាប់ ឱ្យបានតឹងរ៉ឹង។ ជាក់ស្តែងបច្ចុប្បន្ននេះ នៅតាមដងផ្លូវសាធារណៈនានា មិនឃើញមានសំរាម ឬថង់ប្លាស្ទិក ហោះពាសវាល ពាសកាលនោះទេ ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវបានរួមគ្នារក្សាអនាម័យ ដោយបានបោះចោលសំរាម បានយ៉ាងត្រឹមត្រូវនៅធុងសំរាម និងទីកន្លែងទុកដាក់សំរាមជាដើម។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានគូសបញ្ជាក់ថា សង្គមជាតិទាំងមូលចូលរួម មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន ត្រូវបន្តធ្វើការងារអប់រំផ្សព្វផ្សាយពីផលប៉ះពាល់ដែលបណ្តាលមកពីសំរាម ថង់ប្លាស្ទិក ដែលរស់នៅតាមដងផ្លូវនានា ឱ្យបានយល់ដឹង និងចូលរួមចំណែកកាត់បន្ថយការបំពុលដោយប្លាស្ទិកជាដើម៕

អត្ថបទដែលជាប់ទាក់ទង