**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងអំណរគុណអង្គការសកម្មភាពកំចាត់មីនជប៉ុនប្រចាំកម្ពុជា ដែលបានចូលរួមសកម្មភាពបោសសម្អាតមីននៅកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា លោក URANO Shigeyuki ចូលជួបសម្តែងការគួរសម និងជម្រាបលា ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រោយបញ្ចប់បេសកកម្មរយៈពេល៩ឆ្នាំ នៃកិច្ចប្រតិបត្តិការដោះមីនរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ក្នុងខេត្តបន្ទាយមានជ័យ។

ការចូលជួបសម្តែងការគួរសម ក៏មានការអញ្ជេីញចូលរួមថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អង្គភាព CMAC ខេត្តបន្ទាយមានជ័យ ធ្វេីឡេីងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។

ឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណអង្គការសកម្មភាព កំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា ដែលបានចូលរួមសកម្មភាពបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប្រមាណ៩ឆ្នាំ ដោះមីនបានសម្រេចលទ្ធផលត្រចេះត្រចង់។

ឯកឧត្ដមបញ្ជាក់ថា ក្រោយពេលមានការប៉ះទង្គិចគ្នារវាង យោធាថៃបានឈ្លានពានប្រទេសកម្ពុជា រយៈពេល២១ថ្ងៃកន្លងទៅ កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងនៅខេត្តបន្ទាយមានជ័យ បានបន្សល់ទុកនូវគ្រាប់មិនទាន់ផ្ទុះជាច្រើនរាប់ម៉ឺនគ្រាប់ នៅតាមភូមិឋានពលរដ្ឋកម្ពុជា នៅតាមបន្ទាត់ព្រំដែន បន្ទាប់ពីយោធាថៃបានប្រេីប្រាស់អាវុធធុនធ្ងន់វាយប្រហារ មកលេីកដែនអធិបតេយ្យភាពរបស់កម្ពុជា។

ឯកឧត្ដមសង្ឃឹមជឿជាក់ថា អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នឹងបន្តសកម្មភាពនៅក្នុងប្រទេសកម្ពុជាបន្តទៀត ហេីយក្នុងនាមរដ្ឋខេត្តបន្ទាយមានជ័យ នឹងបន្តសហការជានិច្ច។

លោក URANO Shigeyuki បានសម្តែងនូវការសោកស្តោយចំពោះប្រទេសកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ដែលរងគ្រោយដោយសារការឈ្លានពានពីប្រទេសថៃមកលេីកម្ពុជា ដែលបានធ្វេីឲ្យពលរដ្ឋស្លូតត្រង់បានស្លាប់ និងរងបួស ព្រមទាំងវីរៈកងទ័ពកម្ពុជា បានពលីនៅក្នុងសមរភូមិ ក្នុងជម្លោះទាំង២លេីក កាលពីឆ្នាំ២០២៥កន្លងទៅ។

លោកបន្ត អ្វីដែលជាការលេីកឡេីងរបស់លោក អ៊ុំ រាត្រី ចង់ឲ្យបានកិច្ចសហកិច្ចដោះមីនបន្តនៅប្រទេសកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ លោកនឹងយកសំណេីរបស់រដ្ឋបាលខេត្ត ដេីម្បីជម្រាបរដ្ឋាភិបាលជប៉ុន។

សូមបញ្ជាក់ថា អង្គការសកម្មភាពកំចាត់មីនជប៉ុន JMAS សហការជាមួយអង្គភាព CMAC បានចាប់ផ្តើមកិច្ចប្រតិបត្តិការបោស សម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ ចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ និងគ្រោងបញ្ចប់បេសកកម្មបោសសម្អាត មីននៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាពេលខាងមុខនេះ។ ក្នុងរយៈពេល៩ឆ្នាំនៃកិច្ចប្រតិបត្តិការដោះមីនរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ក្នុងខេត្តបន្ទាយមានជ័យ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ពិតជាទទួលបាននូវការស្វាគមន៍ គាំទ្រយ៉ាងកក់ក្តៅ និងការចូលរួមសហការបានយ៉ាងល្អ ពីអាជ្ញាធរគ្រប់លំដាក់ថ្នាក់រហូតទទួលជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង