អភិបាលខេត្តបន្ទាយមានជ័យ នាំយកសម្លៀកបំពាក់ ផ្តល់ជូនដល់កុមារជាសិស្សានុសិស្សជនភៀសសឹក ក្នុងស្រុកអូរជ្រៅ

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី ព្រមទាំងបុត្រ បាននាំយកនូវសម្លៀកបំពាក់ ផ្តល់ជូនដល់កុមារភៀសសឹក ប្រមាណជាង២០០នាក់ ដែលកំពុងរៀនតាមថ្នាក់រៀនបណ្តោះអាសន្ននៅទីតាំជំរំជនភៀសសឹកមួយកន្លែង ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះផងដែរឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណទៅដល់លោកគ្រូ-អ្នកគ្រូ ដែលបានខិតខំចំណាយពេលវេលាដ៏មានតម្លៃបង្ហាត់បង្រៀនដល់កុមារភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារតែយោធាថៃបានដាក់ទូកុងតឺន័ បន្លាលួស និងបំផ្លាញផ្ទះសំបែងរបស់គេអស់ កាលពីប៉ះទង្គិចគ្នារយៈពេល២១ថ្ងៃកាលពីចុងឆ្នាំ២០២៥កន្លងទៅ។
ជាមួយគ្នានោះឯកឧត្ដម ក៏បានជំរុញណែនាំបន្ថែមទៅដល់អាណាព្យាបាល ដែលកំពុងស្នាក់នៅជំរំជនភៀសសឹក ពិសេសបងប្អូនជនភៀសសឹកនៅភូមិជោគជ័យ និងភូមិព្រៃចាន់ សូមជំរុញឱ្យកូនកូ
ន មកចូលរៀនឱ្យបានគ្រប់គ្រប់គ្នា ដោយមានការរៀបចំថ្នាក់រៀនបណ្តោះអាសន្ន សម្រាប់កូនចូលរៀន កំឡុងពេលដែលមិនទាន់អាចវិលត្រលបទៅលនីឋានបាន ដេីម្បីឱ្យេពួកគេបានសិក្សារៀនក្រេបយកចំណេះដឹង៕
