**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក

បាក់គំនរសំរាមដ៏ធំមហិមា នៅក្នុងក្រុងសេប៊ូ Cebu កប់សង្កត់កម្មករម្នាក់ស្លាប់ របួស៧នាក់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន

ម៉ានីល៖ តាមសេចក្តីរាយការណ៍ពីអាជ្ញាធរប៉ូលិសបានបញ្ជាក់ថា មានហេតុការណ៍បាក់គំនរសំរាមដ៏ធំមហិមា បានកើតឡើងនៅទីលានចាក់សំរាមមួយកន្លែងក្នុងក្រុងសេប៊ូ Cebu នៅថ្ងៃសុក្រទី៩ ខែមករានេះ ដោយបានកប់សង្កត់កម្មករដែលកំពុងធ្វើការបែងចែកកាកសំណល់ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ របួស៧នាក់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន។

គំនរសំរាមដ៏ធំបានបាក់ធ្លាក់ចុះមកដូចភ្នំ សង្កត់ទៅលើឃ្លាំងស្ដុកទំនិញដែលកម្មករកំពុងធ្វើការ។ ក្នុងចំណោមអ្នកដែលត្រូវបានគេទាញចេញពីគំនរសំរាម មានកម្មការិនីម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ខណៈ៧នាក់ទៀតរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ រហូតមកដល់ពេលនេះ ចំនួនអ្នកបាត់ខ្លួននៅមិនទាន់អាចបញ្ជាក់ច្បាស់លាស់នៅឡើយ ដោយខាងប៉ូលិសថាបាត់ខ្លួន២៧នាក់ ប៉ុន្តែអភិបាលក្រុងសេប៊ូ លោក ណេស្តូរ អាឈីវ៉ាល Nestor Archival បញ្ជាក់ថា អ្នកបាត់ខ្លួនអាចមានរហូតដល់៣៨នាក់។

លោកអភិបាលក្រុងបានថ្លែងថា៖«ក្រុមជួយសង្គ្រោះកំពុងសម្រុកស្វែងរកអ្នកដែលជាប់ក្នុងគំនរសំរាម ហើយរដ្ឋបាលក្រុងនឹងធ្វើគ្រប់យ៉ាង ដើម្បីជួយដល់ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងស៊ើបអង្កេតរកអ្នកទទួលខុសត្រូវក្នុងរឿងនេះ»។

បច្ចុប្បន្ន គេនៅមិនទាន់ដឹងច្បាស់ថា តើមានផ្ទះប្រជាពលរដ្ឋនៅក្បែរនោះរងផលប៉ះពាល់ដែរឬទេ ខណៈអាជ្ញាធរកំពុងកោះប្រជុំបន្ទាន់ ជាមួយក្រុមហ៊ុនគ្រប់គ្រងកាកសំណល់ដែលមានបុគ្គលិកជាង១០០នាក់ ដើម្បីវាយតម្លៃស្ថានភាពបន្ត៕

អត្ថបទដែលជាប់ទាក់ទង