**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា

សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សំណេះសំណាលសួរសុខទុក្ខ និងប្រគេនទេយ្យទានដ៏ថ្លៃថ្លាដល់ព្រះសង្ឃភៀសសឹក ចំនួន ១,៤០០អង្គ នៅខេត្តបន្ទាមានជ័យ

បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២៦ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និមន្តជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់សំណេះសំណាលសួរសុខទុក្ខ និងប្រគេនទេយ្យទានដ៏ថ្លៃថ្លាដល់ព្រះសង្ឃភៀសសឹក ចំនួន ១,៤០០អង្គ នៅក្នុងខេត្តខេត្តបន្ទាយមានជ័យ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ ថា ក្នុងអំឡុងពេល នៃសង្គ្រាមរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលយោធាថៃ បាន រំលោភបំពានមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋចំនួន៦៤.៨៦៤គ្រួសារ ត្រូវបានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពនានាចំនួន១៣២មណ្ឌល នៅតាមបណ្តាក្រុង ស្រុក មួយចំនួនដូចជា៖ ស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក និងមានវត្តអារាមចំនួន៧ ដែលទទួលរងផលប៉ះពាល់ រួមមាន៖ ១-វត្តសុវណ្ណសិក្ខារាមព្រៃចាន់ ២-វត្តពុទ្ធិសីមាជោគជ័យ ៣-វត្តហេមវ័នបឹងត្រកួន ៤-វត្តខណ្ឌសីមារាមទំនាប់ដាច់ ៥-វត្តគិរីតេជោសែនជ័យភ្នំដី ៦-វត្តសិលារុក្ខារាម ៧.គិរីវីនារាមល្បើកស្វាយ និងមានព្រះសង្ឃភៀសសឹកត្រូវបានធ្វើការជម្លៀស ព្រះកាយពីបណ្តាវត្តនានានៃបណ្តាក្រុងស្រុកដូចជា ១-ស្រុកស្វាយចេកចំនួន២៥វត្ត មានព្រះសង្ឃភៀសសឹកចំនួន២៥៧ អង្គ, ២-ស្រុកថ្មពួកចំនួន២៣វត្ត មានព្រះសង្ឃភៀសសឹកចំនួន២៤៦អង្គ, ៣-ស្រុកម៉ាឡៃចំនួន២២វត្ត មានព្រះសង្ឃ ភៀសសឹកចំនួន១៧១អង្គ, ៤-ក្រុងប៉ោយប៉ែតចំនួន២៣វត្ត មានព្រះសង្ឃភៀសសឹកចំនួន៤២៦អង្គ, ៥-ស្រុកអូរជ្រៅចំនួន ២៥វត្ត មានព្រះសង្ឃភៀសសឹកចំនួន២៧២អង្គ សរុបរួមចំនួន១១៨វត្ត មានព្រះសង្ឃភៀសសឹកចំនួន១.៣៧២អង្គ។

នាឱកាសដ៏ប្រពៃថ្លៃថ្លានោះដែរសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង អរគុណដល់ដឹកនាំខេត្តបន្ទាយមានជ័យ ព្រះសង្ឃនៅតាមទីវត្តអារាមដែលបានខ្នះខ្នែងចូលរួមចំណែកជួយផ្តល់ទីកន្លែងទទួលបងប្អូនជនភៀសសឹកមកពីតាមបន្ទាត់ព្រំដែនពិសេសនៅសមរភូមិមុខនៅក្នុងខេត្តបន្ទាយមានជ័យ។

សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត មានព្រះរាជបន្ទូលថា ទោះបីជាប្រទេសជាតិមានការឈ្លានពានពីក្រុមបច្ចាមិត្តយ៉ាងណាក៏ដោយ ព្រះសង្ឃមិនត្រូវចោលការសិក្សា និងការប្រណិប័តន៍សាសនានោះទេ ត្រូវជួយដល់ពុទ្ធបរិស័ទឱ្យអស់ពីសមត្ថភាព និងបានផ្ដាំដល់មន្ត្រីសង្ឃទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសវត្តអារាមដែលនៅតំបន់ប្រឈម ហេីយព្រះសង្ឃត្រូវផ្អាកការសិក្សារៀនសូត្រ សម្តេចជំរុញដល់ថ្នាក់ដឹកនាំមន្ត្រីសង្ឃ ក៏ដូចជាមន្ទីរធម្មការ សាលាពុទ្ធិកសិក្សា ត្រូវបញ្ជូនព្រះសង្ឃភៀសសឹក ឱ្យបានសិក្សារៀនសូត្រ មិនត្រូវបោះបង់ការសិក្សាឡើយ។

សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលបញ្ជាក់ ថា ពុទ្ធិកសិក្សា គឺជាអាយុជីវិត គឺជាឆ្អឹងខ្នងរបស់ព្រះពុទ្ធសាសនា បេីពុទ្ធិកសិក្សាធ្លាក់ចុះ នោះពុទ្ធសាសនាក៏ធ្លាក់ទៅតាមហ្នឹងដែរ ។ ដូច្នេះថ្នាក់ដឹកនាំមន្ត្រីសង្ឃត្រូវយកចិត្តទុកដាក់ បណ្តុះបណ្តាលព្រះសង្ឃឱ្យសិក្សារៀន ធម៌វិន័យ ដើម្បីក្លាយជាបញ្ញវន្តដ៏សំខាន់សម្រាប់ប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង