លោកជំទាវ ពៅ សាវឿន អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តរាជបូណ៌ ខេត្តសៀមរាប
ភ្នំពេញ៖ លោកជំទាវ ពៅ សាវឿន តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាសមាជិកាគណៈកម្មការទី១០ នៃរដ្ឋសភា នាថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលថវិកាជួយទំនុកបម្រុងដល់សាមនសិស្សដែលរៀននៅពុទ្ធិកវិទ្យាល័យរាជបូណ៌ ចំនួន ៥៦៥អង្គ នៅវត្តរាជបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ថវិកាដែលប្រមូលបាន នឹងយកមកឧបត្ថម្ភដល់គ្រូដែលបានមកបង្រៀន សម្ភារបរិក្ខាសិស្ស និងជីវភាពព្រះសង្ឃដែលមកពីចម្ងាយ។
ក្នុងឱកាសនោះ លោកជំទាវ បានចូលរួមថវិកាចំនួន ១,០០០,០០០ រៀល និងថវិកាប្រមូលបានសរុបចំនួន ៤០,៦៤៨,០០០ រៀល ៥.២៨០ ដុល្លារ និង២.០០០ បាត៕