**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

ប្រធានរដ្ឋចិនលោកXi Jinping គូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់មិនងាករេនូវការអភិវឌ្ឍដោយផ្អែកលើនវានុវត្តន៍

នវានុវត្តន៍ គឺជាកម្លាំងចលករអាទិភាពចម្បងសម្រាប់ការអភិវឌ្ឍ។ នៅឆ្នាំ ២០២៥ ប្រធានរដ្ឋចិនលោក Xi Jinping បានបំពេញទស្សនាកិច្ចនៅក្រុមហ៊ុននិងរោងច្រកជាច្រើននៅតាមតំបន់នានានៃប្រទេសចិន ដើម្បីស្វែងយល់ពីស្ថានភាពអាជីវកម្ម ។ លោកបានផ្តល់អនុសាសន៍សំខាន់ៗមានដូចជា ៖
“ ឧស្សាហកម្មផលិតកម្មគួរតែប្រកាន់ខ្ជាប់នូវទិសដៅនៃការអភិវឌ្ឍកម្រិតខ្ពស់ ឆ្លាតវៃ និងបៃតង ហើយបន្តលើកកម្ពស់កម្រិតបច្ចេកវិទ្យា និងតម្លៃបន្ថែមនៃផលិតផលរបស់ខ្លួន។ “
“បញ្ញាសិប្បនិម្មិតគឺជាបុព្វហេតុងើបឡើងថ្មី និងជាបុព្វហេតុនៃយុវជន។”

“ឧស្សាហកម្មផលិតកម្មគឺជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ ហើយការជំរុញទំនើបកម្មតាមបែបផែនចិនចាំបាច់ត្រូវរក្សាសមាមាត្រយ៉ាងសមហេតុផលនៃឧស្សាហកម្មផលិតកម្ម។ ឧស្សាហកម្មផលិតកម្មទំនើបមិនអាចឃ្លាតឆ្ងាយពីកម្លាំងចលករនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទេ ដូច្នេះ ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីពុះពារឧបសគ្គផ្នែកខាងបច្ចេកវិទ្យានានា ហើយត្រូវដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយនវានុវត្តន៍ និងស្វ័យភាព។”

“កាលពីអតីតកាល ការអភិវឌ្ឍឧស្សាហកម្មរបស់ចិនគឺពឹងផ្អែកលើដែកកេះ និងញញួរ។ សព្វថ្ងៃនេះ ប្រទេសចិនត្រូវលើកកម្ពស់កម្រិតឧស្សាហកម្មដោយផ្អែកលើបច្ចេកវិទ្យា និងឧបករណ៍ទំនើបៗ ។ មានឧស្សាហកម្មទំនើប ទើបប្រទេសជាតិមានការរីកចម្រើនថ្កុំថ្កើងរុងរឿង ។”
“ រៀបចំចាត់ចែងខ្សែសង្វាក់នវានុវត្តន៍ដោយភ្ជាប់យ៉ាងជិតស្និទ្ធជាមួយខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រឹងឋានៈស្នូលរបស់នវានុវត្តន៍នៃសហគ្រាស និង រៀបចំផែនការដើម្បីជំរុញការច្នៃប្រឌិតខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍ខាងឧស្សាហកម្ម»” ។ល។ ចាប់ផ្តើមពីការគូសវាសផែនការតាមបែបវិទ្យាសាស្ត្ររហូតដល់វិធានការអនុវត្តជាក់សែង លោកXi Jinping បានចង្អុលបង្ហាញទិសដៅសម្រាប់ការអភិវឌ្ឍនវានុវត្តន៍ និងផ្តល់ជាគោលការណ៍មូលដ្ឋាន។

ក្នុងអំឡុងពេលផែនការប្រាំឆ្នាំទី ១៤ នវានុវត្តន៍ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិនបានសម្រេចការប្រែប្រួលជាប្រវត្ថិសាស្ត្រដែលផ្តើមពី “ ដើរតាមគេ ដើរទទឹមគ្នា និងដើរមុនគេ ។
សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើនៅខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា ត្រូវជំរុញការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនូវការច្នៃប្រឌិតខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាមួយនឹងនវានុវត្តន៍ឧស្សាហកម្ម ជុំវិញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ប្រើបច្ចេកវិទ្យាខ្ពស់កាន់តែច្រើនឡើងៗ ដើម្បីផ្តល់ជាកម្លាំងចលករដល់ការកសាងទំនើបកម្មតាមបែបផែនចិន ។ លោកXi Jinping បានគូសបញ្ជាក់ថា ត្រូវជំរុញការប្រើប្រាស់លទ្ធផលបច្ចេកវិទ្យាថ្មីនិងលើកកម្ពស់ឧស្សាហូបនីយកម្ម ហើយពូនជ្រំឧស្សាហកម្មថ្មីដោយផ្អែកលើបច្ចេកវិទ្យាថ្មី ដើម្បីដឹកនាំការធ្វើបវិវត្តកម្មនៃឧស្សាហកម្ម ។
យោងតាមផែនការអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៦ និងរយៈពេលប្រាំឆ្នាំខាងមុខ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវការជំរុញនវានុវត្តន៍ខាងឧស្សាហកម្មតាមរយៈការច្នៃប្រឌិត ខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដោយស្វ័យភាព ដើម្បីជំរុញឱ្យការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនឡើងដល់កម្រតិថ្មី ៕

អត្ថបទដែលជាប់ទាក់ទង