**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក

សង្គមស៊ីវិល កម្ពុជា-ចិន រួមគ្នាបង្កើនបរិមាណទេសចរជនជាតិចិនមកកម្ពុជាឆ្នាំ២០២៦

(ភ្នំពេញ) នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ក្នុងបរិយាកាសអបអរសាទរឆ្នាំថ្មី និងការបន្តពង្រឹងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្ហាញយ៉ាងច្បាស់ តាមរយៈការរៀបចំព្រឹត្តិការណ៍វប្បធម៌–សិល្បៈ និងសកម្មភាពសប្បុរសធម៌ ដោយមានគោលបំណងជំរុញវិស័យទេសចរណ៍ និងបង្កើនបរិមាណភ្ញៀវទេសចរចិនមកទស្សនាប្រទេសកម្ពុជា។
លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើង ដោយមានការចូលរួមពីតំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ គ្រូបង្រៀន សិល្បករ សិល្បការិនី ព្រមទាំងសិស្សានុសិស្សជាច្រើនរូប ក្នុងគោលបំណងរួមគ្នាលើកស្ទួយការផ្លាស់ប្តូរវប្បធម៌ និងបង្កើនភាពទាក់ទាញរបស់កម្ពុជា ក្នុងវិស័យទេសចរណ៍វប្បធម៌។ លោកបានបន្ថែមថា កម្មវិធីសម្តែងទស្សនីយភាពសិល្បៈជាច្រើនប្រភេទ ត្រូវបានរៀបចំឡើងយ៉ាងសម្បូរបែប រួមមាន របាំបុរាណខ្មែរ របាំប្រជាប្រិយ ការសម្តែងតន្ត្រី សិល្បៈសម្តែងសម័យទំនើប និងការបង្ហាញទេពកោសល្យសិល្បៈរបស់សិស្សានុសិស្ស។ ការសម្តែងទាំងនេះ មិនត្រឹមតែបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាសារដ៏មានអត្ថន័យ ក្នុងការផ្សព្វផ្សាយភាពទាក់ទាញនៃសិល្បៈ វប្បធម៌ និងទេសចរណ៍កម្ពុជា ទៅកាន់មិត្តភក្តិអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន។
លោក អ៊ូ ផឹង (Wu Peng) ប្រធាននាយកដ្ឋានអន្តរជាតិសម្រាប់ការអភិវឌ្ឍនៃCFRDបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានជួយសម្របសម្រួលក្នុងការរៀបចំកម្មវិធីប្រគល់-ទទួលអំណោយកង់ចំនួន៣៨២គ្រឿង និងកាតាបPandaចំនួន៤២២ជូនដល់សិស្សានុសិស្សនៅសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីជួយសម្រួលដល់ការសិក្សា និងជីវភាពប្រចាំថ្ងៃរបស់សិស្សានុសិស្ស ព្រមទាំងលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការសិក្សារៀនសូត្រ និងអភិវឌ្ឍទេពកោសល្យសិល្បៈរបស់ខ្លួន។ លោកបានលើកឡើងថា អំណោយកង់និងកញ្ចប់ផែនដាទាំងនេះអាចចាត់ទុកថាជានិមិត្តរូបនៃការយកចិត្តទុកដាក់ និងមិត្តភាពស្មោះស្ម័គ្ររវាងប្រជាជនកម្ពុជានិងចិន ជាពិសេសចំពោះយុវជនជំនាន់ក្រោយ។

តំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក ណុប ផល អនុប្រធាននាយកដ្ឋានផែនការនិងគម្រោងបានយល់ស្របថា ព្រឹត្តិការណ៍នេះជាគំរូមួយនៃកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជា–ចិន ដែលមិនត្រឹមតែផ្តោតលើទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ប៉ុណ្ណោះទេ ថែមទាំងផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរវប្បធម៌ និងការលើកស្ទួយវិស័យទេសចរណ៍ប្រកបដោយចីរភាព។ លោកបានបន្ថែមថា តាមរយៈសកម្មភាពទាំងនេះ កម្ពុជា និងចិន បានបន្តបញ្ជាក់ពីឆន្ទៈរួម ក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីកិច្ចសហការយ៉ាងជិតស្និទ្ធកាន់តែស៊ីជម្រៅនិងប្រកបដោយគុណតម្លៃជាក់ស្តែងរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងបង្កើតអនាគតរួមប្រកបដោយសុខសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន។
គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ មន្ត្រី និងអ្នកចូលរួមក្នុងព្រឹត្តិការណ៍ បានយល់ស្របគ្នាថា ការរួមបញ្ចូលសកម្មភាពវប្បធម៌ សិល្បៈ និងសប្បុរសធម៌ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២៦ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ក្នុងការកសាងស្ពានមិត្តភាពរវាងប្រជាជនប្រទេសយើងទាំងពីរ កម្ពុជានិងចិន ព្រមទាំងជំរុញការយល់ដឹងអំពីសក្តានុពលទេសចរណ៍កម្ពុជា ដែលមានមូលដ្ឋានលើវប្បធម៌ ប្រវត្តិសាស្ត្រ និងសិល្បៈជាតិ៕

អត្ថបទដែលជាប់ទាក់ទង