ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ អញ្ជើញទទួលអំណោយពីសប្បុរសជន ដើម្បីរួមចំណែកក្នុងការគាំទ្រដល់វីរកងទ័ព វីរនគរបាលជាតិជួរមុខ និងប្រជាពលរដ្ឋភៀសសឹក

ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញទទួលអំណោយពីសប្បុរសជនរួមមាន៖
១- ក្រុមហ៊ុន True Money អង្ករ ចំនួន ១០តោន
២- លោកឧត្តមសេនីយទោ ឆឹង កុមារ ប្រធានអង្គភាពតម្រួតបទបញ្ជា នំពុម្ព ១០០កំប៉ុង, បាយក្តាំង ២០០កញ្ចប់ និងទឹកសុទ្ធ Vital ១០០កេស។
អំណោយដែលអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានពីសប្បុរសជនខាងលើ គឺដើម្បីរួមចំណែកក្នុងការគាំទ្រ ដល់វីរកងទ័ព វីរនគរបាលជាតិជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ និងសូមជូនពរឲ្យជួបប្រទះតែពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ដោយប្រកបតែសុភមង្គល។
*បញ្ជាក់ ៖ ទីតាំងទទួលជំនួយ នៅអគារអង្គភាពការពារ និងហែអម នាយកដ្ឋានអង្គរក្ស ខាងត្បូងជាប់របងសាលាបឋមសិក្សាចតុមុខ៕

