**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

ឯកឧត្ដម ហួត ហាក់៖ យើងបន្តរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ជាកម្លាំងជួរក្រោយ គាំទ្រវីវកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន និង គាំទ្ររាជរដ្ឋាភិបាល ដោយឥតងាករេ ព្រមទាំងជាកម្លាំងទំនុកបំរុងដល់ប្រជាពលរដ្ឋភៀសសឹក

កំពង់ធំ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ និងលោកជំទាវ រួមជាមួយក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនលោកតា លោកយាយ អ៊ំពូមីង បងប្អូនដែលជាគ្រួសារភៀសសឹកនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំនួនប្រមាណ ២៥៤គ្រួសារ ដែលនេះជាការបំពេញកិច្ចការងារយ៉ាងសកម្ម ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ក្នុងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់បងប្អូន កូនក្មួយ លោកតា លោកយាយ ជាពលករចំណាកស្រុក និងគ្រួសារភៀសសឹកទាំងអស់ ដែលត្រូវបានចល័តមករកទីទួលមានសុវត្ថិភាពបណ្ដោះអាសន្ន គេចពីសត្រូវឈ្លានពានទឹកដី។

ស្ថិតក្នុងគ្រាដ៏លំបាកនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមគោរពសម្ដែងនូវគុណូបការៈគុណដ៏ខ្ពង់ខ្ពស់គោរពជូន សម្តេចតេជោ, រួមជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី និងឥស្សរជនកំពូលរបស់ជាតិ ដែលតែងតែរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ដោយមិនទុកពលរដ្ឋណា, គ្រួសារណា ឬ យោធិនណាឱ្យនៅឯកោ នោះឡើយ, ព្រមទាំងប្តេជ្ញាការពារអធិបតេយ្យជាតិ, បូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិ, មាតុភូមិ និងប្រជាជនកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។

ក្នុងឱកាសនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏ថ្លែងនូវសេចក្តីគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះវីរកងទ័ពគ្រប់ៗរូបដែលបានឈរជើងយ៉ាងរឹងមាំនៅតាមបន្ទាត់ព្រំដែន ប្រយុទ្ធតតាំងយ៉ាងស្វាហាប់ អង់អាចក្លាហាន និងតស៊ូមោះមុតប្រឆាំងនឹងសត្រូវឈ្លានពាន, ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ក្នុងបុព្វហេតុការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សុវត្ថិភាព ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះជាទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជន ដោយការខិតខំប្ដូរផ្ដាច់ លះបង់សាច់ស្រស់ ឈាមស្រស់ និងពលីជីវិត តស៊ូក្នុងសមរភូមិ និងគ្រប់កាលៈទេសៈ ការពារជាតិ មាតុភូមិ និងប្រជាជន ដែលនេះគឺគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ច។

សូមជម្រាបជូនថា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ជូនបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា ដែលជាគ្រួសារភៀសសឹក ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃក្នុងនោះរួមមាន៖ អង្ករ សរុបចំនួន ៣តោន (ក្នុង១គ្រួសារ ១០គីឡូ), ទឹកក្រូច សរុបចំនួន ៣០០កេស (ក្នុង១គ្រួសារ ១កេស), ទឹកដោះគោ សរុបចំនួន ៣០០កេស (ក្នុង១គ្រួសារ ១កេស), ទឹកសុទ្ធ សរុបចំនួន ៥០០កេស (ក្នុង១គ្រួសារ ១កេស), មី សរុបចំនួន ៣០០កេស (ក្នុង១គ្រួសារ ១កេស), ទឹកត្រី សរុបចំនួន ៣០០យួរ (ក្នុង១គ្រួសារ ១យួរ), ទឹកស៊ីអ៊ីវ សរុបចំនួន ៣០០យួរ (ក្នុង១គ្រួសារ ១យួរ), សម្ភារៈសិក្សាចំនួន ៣០០ឈុត (ក្នុង១ គ្រួសារ ១ ឈុត), ឃីត (សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ)ចំនួន ៣០២ឃីត (ក្នុង១គ្រួសារ ១ឃីត), ឃីត (នំចម្រុះគ្រប់មុខ)ចំនួន ៣០០ឃីត (ក្នុង១គ្រួសារ ១ឃីត), គ្រឿងឧបភោគបរិភោគ ៥០០ កំប៉ុង (ក្នុង១ គ្រួសារ ១ កំប៉ុង) ព្រមទាំងថវិកា ៥ម៉ឺនរៀល ក្នុង ១ គ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង