**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

កុមារ និងក្រុមគ្រួសារកុមារគោលដៅ ដែលបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារ នៅស្រុកចំការលើ និងស្រុកបាធាយ ទទួលបានសម្ភារៈសិក្សា មធ្យោបាយធ្វើដំណើរ និងកញ្ចប់បំណិនជីវិត

កំពង់ចាម)៖ “ការវិនិយោគលើកុមារថ្ងៃនេះ គឺជាការវិនិយោគលើអនាគត” ដោយឡែកការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាបញ្ហាអាទិភាពដែលត្រូវមានការប្តេជ្ញាចិត្តរួមគ្នា និងទាមទារនូវការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។ នេះជាការលើកឡើងរបស់ឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈ:កម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក្នុងកម្មវិធីចែកសម្ភារៈសិក្សា មធ្យោបាយធ្វើដំណើរ និងពូជបន្លែ ជូនដល់កុមារ និងក្រុមគ្រួសារគោលដៅ ដែលបានទប់ស្កាត់ និងការពារពីការប្រើប្រាស់ពលកម្មកុមារ នៅស្រុកចំការលើ និងស្រុកបាធាយ ខេត្តកំពង់ចាម នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍ណែនាំសំខាន់ៗ ដូចជា ស្នើសុំឪពុកម្ដាយ អាណាព្យាបាល និងអ្នកពាក់ព័ន្ធជំរុញការអប់រំដល់កុមារយ៉ាងហោចណាស់ដល់ថ្នាក់ទី៩ និងអាចបន្តចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវធ្វើអធិការកិច្ចការងារជាប្រចាំលើលក្ខខណ្ឌការងារ ក្នុងវិស័យវាយនភណ្ឌ វិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិ-ឧស្សាហកម្ម។ វិនិយោគលើចំណេះដឹងថ្មីៗ ដែលជាតម្រូវការនៅថ្ងៃអនាគត និងធានានិរន្តរភាពនៃការផ្សព្វផ្សាយការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងពង្រីកការផ្សព្វផ្សាយលើវិស័យកសិ-ឧស្សាហកម្ម និងវិស័យណាដែលចាំបាច់។ ដោយឡែកយុវជន ក្រុមគ្រួសារ នៅតាមភូមិ ឃុំ ស្រុក ដែលមានបំណងស្វែងរកការងារ សូមទំនាក់ទំនងទៅកាន់ប្រព័ន្ធ Hotline ១២៩៧ និងក្នុងករណីសង្ស័យមានការប្រីប្រាស់ពលកម្មកុមារ សូមចូលរួមផ្តល់ព័ត៌មានភ្លាមមកប្រព័ន្ធ Hotline ១២៨៦ ឬប្រអប់បណ្តឹងអនាមិក។

សូមបញ្ជាក់ថា គម្រោងកិច្ចអន្តរាគមន៍ស្នូល គឺជាកម្មវិធីមួយដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈការផ្តល់ឱកាសអប់រំ ជំរុញអោយកុមារមានឱកាសបន្តការសិក្សា ដោយការផ្តល់វគ្គបំប៉នមុនពេលចូលរៀន ការលើកកម្ពស់សុខុមាលភាពកុមារ តាមរយៈការឧបត្ថម្ភអាហារដល់កុមារ និងផ្តល់ជាសម្ភារៈសិក្សា សម្លៀកបំពាក់ ស្បែកជើង កាបូប និងមធ្យោបាយធ្វើដំណើរដល់កុមារ៕

អត្ថបទដែលជាប់ទាក់ទង