**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញក្នុងពិធីលៀងសាយភោជន ឱកាសនៃការអបអរសាទរខួបលើកទី៣០ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ “១៩៩៦-២០២៥”

សៀមរាប៖ នាល្ងាចថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន ឱកាសនៃការអបអរសាទរខួបលើកទី៣០ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ “១៩៩៦-២០២៥” ដែលបានប្រារព្ធឡើងយ៉ាងមនោរម្យនៅបរិវេណប្រាសាទក្រវ៉ាន់ ក្នុងទឹកដីនៃខេត្តសៀមរាប។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោកជំទាវរដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែននិងទេសចរណ៍, ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោកស្រីប្រធានអង្គការបេះដូងមាស និងជាសហប្រធានរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ, លោកស្រីអភិបាលក្រុង Tsuchiura City ប្រធាន Kasumigaura Marathon ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី កីឡាករ កីឡាការិនីជាច្រើនរូប។

ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមកនេះ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ បានក្លាយជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំមួយប្រចាំឆ្នាំ ដែលមានអ្នកចូលរួមជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីជុំវិញពិភពលោករាប់ម៉ឺននាក់ មកជួបជុំគ្នារត់ប្រណាំងកម្សាន្តសប្បាយផង និងបានចំណាយពេលវេលាទស្សនាស្វែងយល់ពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ជាតិយើង ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិភណ្ឌពិភពលោក ដែលបានចាត់ថ្នាក់ដោយអង្គការ UNESCO ផងដែរ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីមោទនភាពក្នុងនាមជាម្ចាស់ផ្ទះ ចំពោះវឌ្ឍនភាពគួរជាទីកត់សម្គាល់ នៃព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ដែលចាប់ផ្តើមដំបូងជាមួយអ្នករត់មិនលើសពី ៥០០នាក់ នៅក្នុងឆ្នាំ១៩៩៦ រហូតដល់អ្នករត់កើនឡើងដល់ទៅ ១៦,០០នាក់ ក្នុងខួប៣០ឆ្នាំ នាពេលនេះ។ ឯកឧត្តមបានបន្ថែមថា ការរីកចម្រើននេះ គឺជាសក្ខីភាពជាក់ស្តែងបញ្ជាក់ពីការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងការបន្តដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ ថាមពលខ្លាំងក្លា និងប្រាជ្ញាឈ្លាសវៃរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍មួយពោរពេញដោយស្ថិរភាព សុវត្ថិភាព និងភាពស្វាគមន៍រាក់ទាក់ ដែលការណ៍នេះ បានក្លាយជាកម្លាំងចលករជំរុញថាមពលសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ក្រោមម្លប់នៃសុខសន្តិភាព។

មុននឹងបញ្ចប់សុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណដល់ អង្គការបេះដូងមាស “Heart of Gold” ជប៉ុន, ស្ថានទូតនៃចក្រភពជប៉ុនប្រចាំកម្ពុជា, Kasumigaura Marathon ជប៉ុន ដែលជាដៃគូជាមួយ Angkor Wat International Half Marathon និងអរគុណដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ កងកម្លាំង និងមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលខេត្ត ដែលតែងតែរួមគ្នាកសាងគុណតម្លៃ និងប្រសិទ្ធភាព ក្នុងការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនេះ ឱ្យកាន់តែមានប្រជាប្រិយភាព និងជោគជ័យ ពីមួយឆ្នាំ ទៅមួយឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង