**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ

ប្រទេសកាណាដាបានសម្រេចដកប្រទេសស៉ីរី ចេញពីបញ្ជីរបស់ខ្លួននៃរដ្ឋដែលគាំទ្រភេរវកម្ម

បរទេស៖ ប្រទេសកាណាដា នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅកាណាដា) បានសម្រេចដកប្រទេសស៉ីរី ចេញពីបញ្ជីរបស់ខ្លួននៃរដ្ឋដែលគាំទ្រភេរវកម្ម ហើយលុបចោលការចាត់ថ្នាក់ ក្រុម Hayat Tahrir al-Sham’s (HTS) ជាអង្គការភេរវករ ដែលនេះ​គឺជាការចូលរួមជាមួយប្រទេសដទៃទៀត ដើម្បីបន្ធូរបន្ថយទណ្ឌកម្មលើទីក្រុងដាម៉ាស។

ការសម្រេចដូចខាងលើ គឺបន្ទាប់ពីក្រុម HTS បានដឹកនាំកងកម្លាំងឧទ្ទាមនៅស៉ីរី ផ្តួលរំលំអតីតប្រធានាធិបតី លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤ ហើយឡើងគ្រប់គ្រងប្រទេស។

ក្រសួងការបរទេសកាណាដា បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «សេចក្តីសម្រេចនេះ គឺស្របតាមការសម្រេចចិត្តនាពេលថ្មីៗនេះ ដោយសម្ព័ន្ធមិត្តរបស់យើង រួមមានទាំងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហើយវាកើតមានឡើង ក្រោយកិច្ចប្រឹងប្រែងពីសំណាក់​រដ្ឋាភិបាលអន្តរកាលរបស់ស៉ីរី ក្នុងការកសាងស្ថិរភាពក្នុងប្រទេសឡើងវិញ»។

គួរបញ្ជាក់ថា កាណាដាបានកត់ឈ្មោះស៉ីរីចូលបញ្ជីរដ្ឋគាំទ្រភេរវកម្ម កាលពីឆ្នាំ២០១២ នៅពេលដែលការបង្រ្កាបយ៉ាងសាហាវរបស់​លោក Assad លើចលនាបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ បានរុញច្រានប្រទេសឱ្យធ្លាក់ចូលសង្រ្គាមស៉ីវិល។

ក្រុម HTS ត្រូវបានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយ ដោយសារតែការជាប់ពាក់ព័ន្ធជាមួយ ក្រុមភេរវករ Al-Qaeda ប៉ុន្តែប្រទេសលោកខាងលិចមួយចំនួន បានចាប់ផ្តើមដកក្រុមនេះចេញពីបញ្ជីខ្មៅវិញ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យប្រសើរ ជាមួយរដ្ឋាភិបាល​និងប្រធានាធិបតីស៉ីរីថ្មី ដែលជាអតីតជនសកម្មប្រយុទ្ធ​លោក Ahmed al-Sharaa៕

អត្ថបទដែលជាប់ទាក់ទង