នគរបាលស្រុកកំរៀង ឃាត់រថយន្តមួយគ្រឿងដឹកប្រហិតចម្រុះខូចគុណភាពជាងពីរតោន ពីប្រទេសថៃ
ភ្នំពេញ៖ នគរបាលស្រុកកំរៀង ដែលមានលោកវរសេនី យ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងផ្នែកជំនាញឃាត់រថយន្ត១ គ្រឿង ម៉ាកសាំយ៉ុងពណ៍ទឹកប្រាក់ ពាក់ស្លាក លេខកំពង់ចាម2A-0087 បើកបរដោយឈ្មោះសុខ ចាន់ភេទប្រុសអាយុ៣៤ ឆ្នាំរស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង ដោយបានត្រួតពិនិត្យលើរថយន្តឃើញមាន ប្រ ហិ តចម្រុះខូចគុណភាពប្រមាណជាង២,០០០គីឡូក្រាមដែលផ្ទុកពេញរថយន្ត។
ការចុះឃាត់នេះបានធ្វើឡើង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់នៅចំណុចគោលដៅចរាចរណ៍ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង វេលាម៉ោងប្រមាណ ១២និង០០នា ទី នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២២។
បច្ចុប្បន្ននគរបាលស្រុកបានបញ្ជូន ទាំងម្ចាស់និងប្រហិតចម្រុះទាំងនេះមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕