**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

តៃវ៉ាន់និងជប៉ុន ចេញមុខសម្តែងការព្រួយបារម្ភ ជុំវិញការធ្វើសកម្មភាពយោធារបស់ចិននៅក្នុងតំបន់

តៃប៉ិ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ កោះតៃវ៉ាន់និងប្រទេសជប៉ុន បានចេញមុខសម្តែងការព្រួយបារម្ភ ជុំវិញការធ្វើសកម្មភាពយោធារបស់ចិន នៅក្នុងតំបន់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងប៉េកាំងបានដាក់ពង្រាយនាវាយោធាក្នុងចំនួនច្រើនសម្បើម នៅពាសពេញដែនទឹក នៃតំបន់អាស៉ីខាងកើត ក្នុងសប្តាហ៍នេះ ដែលជាការដំឡើងសាច់ដុំកងទ័ពជើងទឹកដ៏ធំបំផុត របស់ទីក្រុងប៉េកាំង គិតមកទល់ពេលនេះ។

ក្នុងសេចក្តីរាយការណ៍ផ្តាច់មុខ កាលពីថ្ងៃព្រហស្បតិ៍ Reuters បាននិយាយថា ចិនបានដាក់ពង្រាយនាវាចម្បាំងនិងនាវាឆ្មាំសមុទ្រ ក្នុងចំនួនយ៉ាងច្រើនមួយ នៅទូទាំងដែនទឹកតំបន់អាស៉ីខាងកើត ដែលក្នុងពេលមួយនោះ ចំនួននាវាសរុបគឺលើស១០០គ្រឿង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ អ្នកនាំពាក្យមេដឹកនាំតៃវ៉ាន់ លោកស្រី Karen Kuo បាននិយាយថា សកម្មភាពចិន មិនត្រឹមតែស្ថិតនៅក្នុងច្រកសមុទ្រតៃវ៉ាន់ទេ ប៉ុន្តែលាតសន្ធឹងចាប់ពីសមុទ្រលឿង ទៅដល់ដែនទឹកនៅក្បែរទីប្រជុំកោះមានជម្លោះ Senkaku នៅសមុទ្រចិនខាងកើត ព្រមទាំងសមុទ្រចិនខាងត្បូង និងភាគខាងលិចមហាសមុទ្រប៉ាស៉ីហ្វិក។

លោកស្រី Kuo បានបន្តយ៉ាងដូច្នេះថា «ពិតណាស់ វាបង្កការគំរាមកំហែងនិងផលប៉ះពាល់ ចំពោះឥណ្ឌូ-ប៉ាស៉ីហ្វិក និងតំបន់ទាំងមូល។ ហេតុនេះហើយ យើងអំពាវនាវជាពិសេសឱ្យចិន អនុវត្តការទទួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាមហាអំណាចធំមួយ ហើយប្រកាន់ខ្ជាប់ការអត់ធ្មត់ក្នុងការធ្វើសកម្មភាពអ្វីមួយ»។

ដោយឡែក នៅទីក្រុងតូក្យូ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi នៅពេលត្រូវបានសាកសួរអំពីសកម្មភាពយោធា របស់ចិន នៅសមុទ្រចិនខាងកើត បាននិយាយថា ជប៉ុនបានដឹងអំពីសេចក្តីរាយការណ៍នេះ ហើយបានឃ្លាំមើលសកម្មភាពយោធា របស់ចិនយ៉ាងដិតដល់បំផុត។

គួរបញ្ជាក់ថា ការកើនឡើងនៃសកម្មភាពយោធានេះ គឺចំពេលដែលចិននិងជប៉ុន កំពុងស្ថិតក្នុងវិបត្តិការទូត ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi កាលពីខែមុន បាននិយាយថា ក្នុងករណីចិនវាយលុកលើតៃវ៉ាន់ ជប៉ុនអាចនឹងត្រូវធ្វើការឆ្លើយតបដោយយោធា។ មិនតែប៉ុណ្ណោះ ចិនក៏ត្រូវបានធ្វើឱ្យខឹងសម្បារផងដែរ ដោយសេចក្តីប្រកាសកាលពី ខែវិច្ឆិកា របស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ស្តីពីកញ្ចប់ថវិកាបន្ថែម៤០ពាន់លានដុល្លារ សម្រាប់ការចំណាយលើវិស័យការពារជាតិ ដើម្បីទប់ទល់ចិន៕

អត្ថបទដែលជាប់ទាក់ទង