**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

អាជ្ញាធរខេត្តសៀមរាប បង្ហាញការងាររយ:ពេល ៦ខែឆ្នាំ២០២២ ពីការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត

សាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ មានកិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពី ការអនុវត្តការងាររយ:ពេល ៦ខែដើមឆ្នាំ២០២២ របស់ការិយាល័យប្រជាពលរដ្ឋ នៃរាជធានី ដើម្បី ជាតិបំពេញការងារប្រកបដោយគណនេយ្យភាព តម្លាភាព និងឆ្លើយតប ក្នុងការផ្តល់សេវាសាធារណ:សម្រាប់ការអភិវឌ្ឍមូលដ្ឋាន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

1

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ចាប់តាំងពីការអនុវត្តនូវកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវការងារកំណែទម្រង់ធំៗជាច្រើនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តួយ៉ាងតាមរយ:កាលបន្តពង្រឹង និងអភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរមុខងារ ធនធានថវិកា និងទ្រព្យសម្បត្តិ សំដៅធានាឲ្យរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិបំពេញការងារប្រកបដោយគណនេយ្យភាព តម្លាភាព និងឆ្លើយតប ក្នុងការផ្តល់សេវាសាធារណ:សម្រាប់ការអភិវឌ្ឍមូលដ្ឋាន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមឲ្យមានការរីកចំរើន។ សមិទ្ធផលនៃកំណែទម្រង់ខាងលើនេះ បានលើកកម្ពស់នូវគុណភាពសេវា និងបានលើកទឹកចិត្ត ឲ្យមន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តកិច្ចខិតខំប្រឹងប្រែងបោះជំហានកាន់តែស៊ីជម្រៅថែមទៀត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ឆ្លើយតបទៅនឹងគោលការណ៍អភិបាលកិច្ចល្អ។

មានប្រសាសន៍នោះដែរ ឯកឧត្តម ប្រាក់ សំអឿន ក៏បានលើកពីគោលបំណងនៃកិច្ចប្រជុំ គឺដើមី្បពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងធ្វើកិច្ចពិភាក្សាគ្នាស៊ីជម្រៅទៅលើបញ្ហាប្រឈមនានា ដែលបានជួបប្រទះ និងលើកពីដំណោះស្រាយ ក្នុងការបំពេញការងាររបស់ការិយាល័យប្រជាពលរដ្ឋ ព្រមទាំងធ្វើការផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីដំណើរការវាយតម្លៃ លើការបំពេញការងាររបស់ការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត ។

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ការបង្កើតការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយ:ការពង្រឹងតួនាទី ភារកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ លើការទទួល សម្រុះសម្រួលដោះស្រាយពាក្យបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណ: និង ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តម អគ្គនាយក បានបញ្ជាក់ថា កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីលទ្ធផលការអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់ការិយាល័យប្រជាពល រដ្ឋរាជធានី ខេត្ត គឺជាសកម្មភាពមួយដែលឆ្លើយតបទៅនឹងការអនុវត្តផែនការ សកម្មភាពប្រចាំឆ្នាំ២០២២ របស់នាយកដ្ឋានមុខងារ និងធនធាន ក្រោមកិច្ចប្រតិបត្តិការជាមួយអង្គការតម្លាភាពកម្ពុជា។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកសំណួរចំនួន៤ មកធ្វើកិច្ចពិភាក្សា ព្រមទាំងសូមឲ្យសមាជិកកិច្ចប្រជុំទាំងមូល ចូលរួមមតិលើកជាយោបល់លើការងារអនុវត្តនៅតាមមូលដ្ឋានរបស់ខ្លួន ព្រមទាំងបានលើកនូវសូចនាករសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធទៅនឹងការបំពេញតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ។

ក្នុងកិច្ចពិភាក្សានោះដែរ កិច្ចប្រជុំបានទទួលនូវចំណុចល្អៗ និងបញ្ហាប្រឈមមួយចំនួន ដែលធាតុរួមបញ្ចូលមួយសម្រាប់ឱ្យការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត យកទៅអនុវត្តនៅឆមាសទី២បន្ត ឲ្យទទួលបានលទ្ធផលល្អ ក្នុងការប្រឡងប្រណាំងយកជ័យលាភីប្រចាំឆ្នាំទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង