CMAC និង APOPO បានចាប់ផ្តើមកិច្ចសហប្រតិបតត្តិការ ក្នុងភាពជាដៃគូលើគម្រោងបោសសម្អាតមីនកណ្តុរហិតមីនរយៈពេល១២ឆ្នាំមកហើយ

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអនុវត្តន៍គម្រោងសមាហរណកម្ម កណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស។
ឯកឧត្ដម ហេង រតនា បានឲ្យដឹងថា គម្រោងនេះមានថវិកាគាំទ្រ ចំនួន២៨១ ៤៩០.៣៥ដុល្លាអាម៉េរិក សម្រាប់រយៈពេល១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងមានផែនការបោសសម្អាតផ្ទៃដីចំនួន ៧ ៥៦០ ០០០ម៉ែត្រក្រឡា ក្នុងខេត្តគោលដៅ ខេត្តសៀមរាប និង ខេត្តព្រះវិហារ។
សូមជម្រាបថា អង្គភាព CMAC និងអង្គការ APOPO បានចាប់ផ្តើមកិច្ចសហប្រតិបតត្តិការ ក្នុងភាពជាដៃគូលើគម្រោងបោសសម្អាតមីនកណ្តុរហិតមីននេះ មានរយៈពេល១២ឆ្នាំមកហើយ។ បន្ថែមពីលើកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា អង្គភាពក៏បានសហការគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការទៅឆាកអន្តរជាតិ តាមរយៈការបញ្ចូនសុនខហិតមីនប្រទេសទួកគី និងប្រទេសនៅអាហ្វ្រិចកណ្តាលជាដើម។ ទន្ទឹងនឹងនេះ ក៏បានគាំទ្រមន្ត្រីជំនាញទៅហ្វឹកហ្វឺន ដល់បណ្តាប្រទេសទាំងនោះ និងទទួលយកមកហ្វឹកហ្វឺននៅកម្ពុជាផងដែរ៕

