**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក

បទវិភាគ៖ ប្រទេសដែលគ្មានទំនុកចិត្តនៅលើពិភពលោកមិនអាចទទួលបានកេរ្តិ៍ឈ្មោះ បើជប៉ុនចង់ឱ្យយោធានិយមងើបឡើងវិញគឺគ្មានច្រកចេញទាល់តែសោះ

មនុស្សដែលគ្មានភាពស្មោះត្រង់មិនអាចទទួលបានសច្ចភាព ប្រទេសដែលគ្មានទំនុកចិត្តនៅលើពិភពលោកមិនអាចទទួលបានកេរ្តិ៍ឈ្មោះ ។ ក្នុងនាមជាប្រទេសបំផុសសង្គ្រាមឈ្លានពាន និងប្រទេសទទួលបរាជ័យក្នុងសង្គ្រាមលោកលើកទីពីរ ជប៉ុនគួរតែគិតពិចារណាឱ្យបានស៊ីជម្រៅនូវទោសកំហុសដែលខ្លួនបំផុសសង្គ្រាម ក្រេបជញ្ជក់យកមេរៀននៃប្រវតិ្តសាស្ត្រ និងដើរតាមមាគាអភិវឌ្ឍន៍ដោយសន្តិភាពពិតប្រាកដ នេះជាបុរេល័ក្ខខ័ណ្ឌដ៏សំខាន់សម្រាប់ឱ្យជប៉ុនត្រឡប់ទៅសហគមន៍អន្តរជាតិវិញ ជាមូលដ្ឋានគ្រឹះនយោបាយសម្រាប់ឱ្យជប៉ុនអភិវឌ្ឍទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ហើយក៏ជាម៉ែត្រសម្រាប់វាយតម្លៃថា តើប្រទេសជប៉ុនអាចគោរពនិងអនុវត្តពាក្យសន្យារបស់ខ្លួនស្តីពីការអភិវឌ្ឍដោយសន្តិភាពឬទេ ។
ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនបានបន្ធូរបន្ថយសិទ្ធិស្វ័យការពារជាបន្តបន្ទាប់ បានបន្ធូរការរឹតបន្តឹងការនាំចេញអាវុធជាច្រើនលើក ហើយបានអភិវឌ្ឍអ្វីដែលហៅថា សមត្ថភាពវាយប្រហារទៅលើមូលដ្ឋានរបស់សត្រូវ ប៉ុនប៉ងបង្កើតវិសោធនកម្ម“គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ” ។ ទង្វើទាំងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនឹង “ធម្មនុញ្ញសន្តិភាព” និងគោលការណ៍“ស្វ័យការពារ”របស់ជប៉ុន បានធ្វើឱ្យប្រទេសអាស៊ីនៅជិតខាងនិងសហគមន៍អន្តរជាតិមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះយុទ្ធសាស្ត្ររបស់ជប៉ុន ។
ជាពិសេស ខណៈពេលចូលរួមការជជែកដេញដោលក្នុងរដ្ឋសភា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានអះអាងយ៉ាងកម្រោលថា “ស្ថានភាពបន្ទាន់នៅតៃវ៉ាន់”ប្រហែលនឹងបង្កជា “វិបត្តិស្លាប់រស់របស់ជប៉ុន” ដែលជប៉ុនអាចអនុវត្តសិទិ្ធស្វ័យការពារជាសមូហភាព ការនិយាយបញ្ឆិតបញ្ឆៀងអំពីលទ្ធភាពជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ដោយកម្លាំងអាវុធន បានលាតត្រដាងយ៉ាងច្បាស់នូវធាតុពិតដ៏អាក្រក់របស់លោកស្រីដែលបំពានធម្មនុញ្ញសន្តិភាព និងបានបំផ្លេចបំផ្លាញសណ្តាប់ធ្នាត់អន្តរជាតិ ។
ប្រឈមនឹងទង្វើរបស់ជប៉ុនប្រកបដោយគ្រោះថ្នាក់ សហគមន៍អន្តរជាតិបានចេញផ្សាយការព្រមានយ៉ាងច្បាស់លាស់ តម្រូវឱ្យជប៉ុនប្រកាន់ខ្ជាប់ឥរិយាបថត្រឹមត្រូវ និងពិចារណាពីកំហុសខ្លួនក្នុងប្រវត្តិសាស្ត្រឈ្លានពាន បញ្ឈប់បំភាន់មតិសាធារណៈក្នុងអន្តរជាតិ និងបញ្ឈប់ធ្វើទង្វើនិងបញ្ចេញពាក្យសម្តីខុសឆ្គងក្នុងបញ្ហាពាក់ព័ន្ធ ក៏ដូចជាប្រកាន់ខ្ជាប់ដើរតាមមាគាអភិវឌ្ឍន៍ដោយសន្តិភាព ដើម្បីទទួលបានទំនុកចិត្តពីប្រទេសជិតខាងនៅអាស៊ី និងសហគមន៍អន្តរជាតិតាមរយៈអាកប្បកិរិយាមានទំនួលខុសត្រូវ និងការអនុវត្តជាក់ស្តែង ។
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថា បើសិនជាជប៉ុនចង់ឱ្យយោធានិយមងើបឡើងវិញ នោះប្រជាជនចិនមិនទទួលយកជាដាច់ខាត សហគមន៍អន្តរជាតិមិនអនុញ្ញាតជាដាច់ខាត ចុងក្រោយពិតជានឹងទទួលការបរាជ័យជាមិនខាន ។ ក្រសួងការបរទេសរុស្សីបានបង្ហោះវីដេអូអំពីការចុះចាញ់របស់ជប៉ុនតាមរយៈបណ្តាញទំនាក់ទំនងសង្គម ក្នុងន័យដាស់តឿនជប៉ុនក្រេបជញ្ជក់យកមេរៀន នៃប្រវតិ្តសាស្ត្រ ។ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ ដោយបញ្ជាក់សារជាថ្មីថា តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន បញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិនសុទ្ធសាធ និងប្រឆាំងនឹង “ឯករាជ្យតៃវ៉ាន់” គ្រប់ទម្រង់។ ក្រៅពីនេះ ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ាជាដើមក៏បានបង្ហាញអាកប្បកិរិយាយ៉ាងច្បាស់ រិះគន់ថ្នាក់ដឹកនាំជប៉ុនដែលមានការយល់ដឹងខុសឆ្គង់ចំពោះប្រវត្តិសាស្ត្រសង្គ្រាមលោកលើកទីពីរ ។
ពាក្យសម្តីរបស់លោកស្រី Sanae Takaichi ក៏បានបង្កឱ្យមានការរំជើបរំជួលយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុនផងដែរ ទាំងអ្នកនយោបាយជើងចាស់និងប្រជាពលរដ្ឋសាមញ្ញ សុទ្ធតែសម្តែងការមិនពេញចិត្ត និងការប្រឆាំងតាមរយៈរូបភាពខុសៗគ្នា ។ លោក Kiichiro Hatoyama អតីតនាយករដ្ឋមន្ត្រីជប៉ុនបាននិយាយត្រង់ៗថា ទំនាក់ទំនងរវាងជប៉ុននិងចិននឹងធ្លាក់ក្នុងសភាអាក្រក់បំផុតដោយសារពាក្យសម្តីនេះ ហើយទាមទារឱ្យលោកស្រីកែតម្រូវកំហុសភ្លាមៗ ។ លោក Ishiba Shigeru អតីតនាយករដ្ឋមន្ត្រីជប៉ុនបានរិះគន់ពាក្យសម្តីជាសាធារណៈចំនួនពីរលើក ដោយបានសង្កត់ធ្ងន់ថា ចាប់តាំងពីរការស្តារទំនាក់ទំនងរវាង ជប៉ុននិងចិនឱ្យមានភាពប្រក្រតីឡើងវិញមក គោលជំហររបស់រដ្ឋាភិបាលអាណត្តិនីមួយៗដែលគោលរពគោលការណ៍ចិនមួយ មិនអនុញ្ញាតឱ្យកែប្រែឡើយ ។
ការចងចាំនិងការពិត នៃប្រវត្តិសាស្ត្រមិនរសាយបាត់ទៅតាមពេលវេលាឡើយ ជប៉ុនដែលធ្លាប់នាំមកនូវសោកវិនសកម្មដ៏ឈឺចាប់ដល់ប្រជាជនអាស៊ី គួរពិចារណា និងធ្វើការកែកំហុសរបស់ខ្លួនអោយបានប្រាកដប្រជា អនុវត្តពាក្យសន្យាចំពោះប្រទេសចិន និងសហគមន៍អន្តរជាតិតាមរយៈសកម្មភាពជាក់ស្តែង ដើម្បីទទួលបានការជឿទុកចិត្តពីប្រទេសជិតខាងនៅអាស៊ីនិងសហគមន៍អន្តរជាតិ ។ ពិភពលោកនាពេលបច្ចុប្បន្ន មិនអនុញ្ញាតឱ្យយោធានិយមងើបឡើងវិញជាដាច់ខាត មិនអនុញ្ញាតឱ្យសន្តិភាព និងស្ថិរភាពសកលរងការបំផ្លាញជាដាច់ខាត ។ បើជប៉ុនចង់ដើរតាមផ្លូវយោធានិយមឡើងវិញ នោះទីបំផុតពិតជានឹងទទួលបរាជ័យនិង ភាពអាម៉ាស់មុខជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង