ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល ដើម្បីសម្របសម្រួល ដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល ដើម្បីសម្របសម្រួល ដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល ដើម្បីរៀបចំវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៧ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី ជាសមាជិកសមាជិកានៃក្រុមការងាររាជរដ្ឋាភិបាល ដើម្បីសម្របសម្រួល ដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងរៀបចំរបៀបវារៈសំខាន់ៗសម្រាប់បម្រើឱ្យវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៧ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទឌីជីថល” ដែលនឹងប្រព្រឹត្តទៅនៅចុងខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ៕

