**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

កម្ពុជា-ប្រេស៊ីល នឹងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ វីវៀន ឡូស សាន់ម៉ាទីន (Vivian Loss Sanmartin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាពេលនេះ។

លោកជំទាវបានបង្ហាញនូវសេចក្ដីសោមនស្សជាខ្លាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី១ ប្រចាំកម្ពុជា ក្នុងប្រវត្តិសាស្រ្ត នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ។

ជាមួយគ្នានេះ, លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានការវិវត្តរីកចម្រើនឥតឈប់ឈរ រហូតឈានដល់ការបើកស្ថានទូតទៅវិញទៅមក ។ ក្នុងអាណត្តិការទូតនេះ, លោកជំទាវប្ដេជ្ញាថា នឹងខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនលើវិស័យជាច្រើនបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានស្វាគមន៍ និងសម្តែងក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកជំទាវ ព្រមទាំងបានអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី១ ប្រចាំកម្ពុជា។ សម្ដេចបវរធិបតី ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការបើកស្ថានទូតទៅវិញទៅមក។

សម្ដេចបវរធិបតីមានជំនឿយ៉ាងមុតមាំថា ក្នុងអាណត្តិរបស់លោកជំទាវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងកាន់តែរីកលូតលាស់ និង រឹងមាំ។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យលោកជំទាវបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការ ឱ្យទទួលបានផ្លែផ្កាបន្ថែមទៀត។

សម្ដេចបវរធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, កសិកម្ម, បរិស្ថាន, ថាមពលកកើតឡើងវិញ, សុខាភិបាល និង សន្តិសុខ។

បន្ថែមពីនេះ, សម្តេចបវរធិបតី និង លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ដោយលោកជំទាវបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រឱ្យប្រទេសប្រេស៊ីលក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង