**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍»

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» នាសាលសន្និសីទចតុមុខ ថ្ងៃនៅទី១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខ ចិន្តាសោភា តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នៅថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក លោកស្រី សមាជិក-សមាជិកា នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង សា្ថប័ន និង លោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា, ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកការងារប្រយុទ្ធនឹងជំងឺអេដស៍ នៅកម្ពុជាជាអាទិភាពខ្ពស់ ដូចមានចែងនៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងការប្តេជ្ញាចិត្តដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថា ប្រទេសកម្ពុជាគ្មានការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេដស៍ ប្រជាជនកម្ពុជាមានសុខភាពល្អ និងរស់នៅប្រកបដោយសុខុមាលភាពគ្មានការភ័យខ្លាចដោយសារជំងឺអេដស៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  ថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជាសូមកោតសរសើរ និងពាំនាំនូវអរគុណពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមការដឹកនាំរបស់ ឯកឧត្តមទេសរដ្ឋមន្តី អៀង មូលី ដែលបានធ្វើឱ្យសម្រេចនូវសមិទ្ធផលធំៗជាច្រើន ក្នុងការកាត់បន្ថយការរាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាក្នុងឆ្នាំ២០២៥នេះ។

តាមរយៈសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងសារលិខិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងរបាយការណ៍ របស់ឯកឧត្ដម អៀង មូលី ព្រមទាំងចំណាប់អារម្មណ៍របស់លោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា តំណាងអង្គការសង្គមស៊ីវិល នៃគណ:កម្មាធិការសម្របសម្រួលប្រយុទ្ធនឹងជំងឺ អេដស៍ រួមទាំងចំណាប់អារម្មណ៍របស់តំណាងបងប្អូនគ្រួសាររងគ្រោះ ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ គឺជាសក្ខីភាពជាក់ស្តែងមួយ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ទស្សនៈរបស់យើងក្នុងការកសាងសង្គមមួយ ដែលគ្មានការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេដស៍អាចសម្រេចទៅបាន និងមានន័យថា កម្ពុជាកំពុងតែស្ថិតនៅលើផ្លូវត្រូវដែលនឹងឈានទៅសម្រេចបាននូវកម្មវត្ថុ ដែលបានកំណត់ក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍។

សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលគឺ៖
១. កាត់បន្ថយការឆ្លងថ្មី នៃមេរោគអេដស៍ឱ្យបានតិចជាង១នាក់/ថ្ងៃ ឬក្នុងរង្វង់ជាង២០០នាក់/ឆ្នាំ
២. កាត់បន្ថយការស្លាប់ដោយសារអេដស៍ឱ្យបានតិចជាង២០០នាក់/ឆ្នាំ
៣. លុបបំបាត់ការរើសអើង និងការមាក់ងាយអ្នកផ្ទុកមេរោគអេដស៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថ្លែងបន្តថា ឆ្លៀតក្នុងឱកាសចូលរួមអបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ ២០២៥នេះ ក្នុងនាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមសូមផ្ដល់នូវការណែនាំបន្ថែមមួយចំនួនដូចតទៅ៖

ទី១. អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ត្រូវណែនាំនិងជួយសម្រួល ឱ្យគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត ដោយមានកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល និងបណ្ដាញជាដៃគូ មន្ទីរពាក់ព័ន្ធ (ផែនការ ទេសចរណ៍ សុខាភិបាល) និងបេឡាជាតិសន្តិសុខសង្គម ជំរុញប្រជាជនគន្លឹះ ដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ មានជាអាទិ៍ បុរសរួមភេទជាមួយបុរស(MSM) អ្នកបំប្លែងភេទ(TG) ស្ត្រីបម្រើក្នុងសេវាកម្សាន្ត(EW) មកធ្វើ តេស្តរកមេរោគអេដស៍ ពិនិត្យព្យាបាលជំងឺកាមរោគនិងប្រើប្រាស់សេវាបង្ការ ការចម្លងមេរោគអេដស៍នានា ព្រមទាំងពន្លឿនការរៀបចំចុះបញ្ជីផ្តល់បណ្ណ មូលនិធិសមធម៌សុខាភិបាល (ម.ស.ស.) ដល់ប្រជាជនគន្លឹះទាំងនោះឱ្យបាន យ៉ាងឆាប់រហ័ស និងបានទូលំទូលាយ។

ទី២. អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ត្រូវប្រើប្រាស់ថវិកា ៨០លានរៀល ៦០លានរៀល ៤០លានរៀល ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវិភាជជូនជារៀងរាល់ឆ្នាំ លើការងារអេដស៍ឱ្យអស់លទ្ធភាព មានប្រសិទ្ធភាពខ្ពស់។ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវបង្កើន ភាពជាម្ចាស់ក្នុងដឹកនាំការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យទទួលបានជោគជ័យ។

ទី៣. អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ត្រូវណែនាំរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់លើកផែនការសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ និង ប្រើប្រាស់ថវិកាតាមសារាចរអន្តរក្រសួងលេខ០០៧សហវ.ស.រ.អហក ចុះ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់ មុខសញ្ញាចំណាយថវិកាសវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ ដើម្បីទទួលបាននូវប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងចីរភាព។

ទី៤. គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្តត្រូវជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមរយៈកិច្ចប្រជុំ ផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាល សិក្ខាសាលា ដើម្បីបញ្ជ្រាប ការយល់ដឹងអំពីហានិភ័យមេរោគអេដស៍និងជំងឺអេដស៍ និងការមាក់ងាយ រើសអើង ដោយទាក់ទាញនិងលើកទឹកចិត្តដល់ប្រជាជនទូទៅ ជាពិសេសប្រជាជនគន្លឹះមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ឱ្យបានទាន់ពេលវេលា និងទូលំទូលាយ។

ទី៥. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល គណ:កម្មាធិការ សហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបន្តស្វែងរកជំនួយ និងហិរញ្ញប្បទានសហប្រតិបត្តិការ ពីអន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីគាំទ្រដល់សកម្មភាព៦ប្រយុទ្ធ នឹងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព ចីរភាព និងភាពធន់។

ទី៦. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបន្តសហការជាមួយក្រសួងសុខាភិបាល ធ្វើការសិក្សារៀបចំយន្តការ និងយុទ្ធសាស្ត្រអន្តរាគមន៍ក្នុងការកាត់បន្ថយ ការចម្លងមេរោគអេដស៍ពីម្តាយទៅកូនឱ្យបានតិចជាង ៥% តាមការកំណត់ និងត្រូវរិះរកវិធីកាត់បន្ថយបន្ថែមទៀត នូវអត្រាបោះបង់ការព្យាបាល និងអត្រា ស្លាប់របស់អ្នកផ្ទុកមេរោគអេដស៍ ដែលកំពុងទទួលការព្យាបាល។ ជាមួយនេះក៏ត្រូវបន្តពង្រឹង និងបង្កើនកិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនបន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាព នូវការឆ្លងរាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ក្នុងចំណោមអ្នកប្រើប្រាស់ និងអ្នកចាក់គ្រឿងញៀន។

ទី៧. ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តចូលរួមជំរុញការអប់រំ ផ្សព្វផ្សាយអំពីមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីបង្ការការចម្លងមេរោគអេដស៍ក្នុងសហគមន៍ ជាពិសេសក្រុមប្រជាជនគន្លឹះរួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកប្រើប្រាស់និងចាក់គ្រឿងញៀន ក្រុមស្ត្រីបម្រើការងារក្នុងគ្រឹះស្ថាន កម្សាន្តសប្បាយ និងក្រុមយុវវ័យទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធឱ្យទទួលបានព័ត៌មានទាន់ពេល និងការយល់ដឹងទូលំទូលាយ ដើម្បីការពារខ្លួនចៀសពី ការឆ្លងមេរោគអេដស៍។

ទី៨. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពផ្តល់ថវិកាដល់ក្រសួង ស្ថាប័ន រាជធានី ខេត្តដែលបានលើកផែនការសកម្មភាព និងសូចនាករច្បាស់លាស់ ស្របតាមភារកិច្ច ដូចមានចែងក្នុងឧបសម្ព័ន្ធទី១ នៃគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។

ទី៩. ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ៖
បន្តផ្សព្វផ្សាយអំពីប្រសិទ្ធភាព នៃការប្រើស្រោមអនាម័យ១០០% ក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ពីដៃគូរួមភេទធានាឱ្យមានការរក្សាទុក និងការចែកចាយស្រោមអនាម័យឱ្យបានទូលំ ទូលាយ នៅតាមទីកន្លែងដែលមានការចាំបាច់នានា ជាពិសេសនៅក្នុងភូមិសាស្ត្រដែលមានបម្រើសេវាកម្សាន្ត ដូចជា រង្គសាល បៀរហ្គាដិន សណ្ឋាគារ ផ្ទះសំណាក់ ឬគ្រប់ទីកន្លែងដែលសង្ស័យថា អាចមានការរួមភេទ ហាមយកស្រោមអនាម័យជាភស្តុតាង ដើម្បីធ្វើការចោទប្រកាន់អំពីបទជួញដូរមនុស្ស។ ការប្រើស្រោមអនាម័យពាក់ព័ន្ធតែជាមួយការរួមភេទត ប៉ុណ្ណោះ។

ទី១០.គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ អន្តរជាតិ អង្គការជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជនទាំងអស់ បន្តយន្តការធ្វើការរួមគ្នាស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» (Dynamics of Stakeholder System) ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ឆ្ពោះទៅបញ្ចប់អេដស៍នៅកម្ពុជា។

ទន្ទឹមនឹងនេះផងដែរ ក្នុងនាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកឧត្តមសូមអំពាវនាវដល់អាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិលនានា វិស័យសាសនា វិស័យឯកជន សិល្បករ ពិធីករ កីឡាករ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទប់ស្កាត់ និងលុបបំបាត់នូវការរីករាលដាលមេរោគអេដស៍ និងជំងឺ អេដស៍នៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្ដមក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា សូមបន្តជួយគាំទ្រជាបច្ចេកទេស និងហិរញ្ញវត្ថុ ដល់សកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ នៅកម្ពុជា ដើម្បីឱ្យកម្ពុជាអាចឈានទៅសម្រេចបានតាមគោលដៅ ដែលបានកំណត់ក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨៕

អត្ថបទដែលជាប់ទាក់ទង