**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាធ្វើទំនើបកម្មការសិក្សានៅកម្រិតមត្តេយ្យសិក្សា

កណ្តាល៖សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាធ្វើទំនើបកម្មការសិក្សានៅកម្រិតមត្តេយ្យសិក្សាដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិនសប្បុរសធម៌Zhongdaoប៉េកាំង និងមជ្ឈមណ្ឌលបោះពុម្ពផ្សាយនិងចែកចាយអន្តរជាតិចិន បានរួមគ្នារៀបចំកម្មវិធីចែកសម្ភារសិក្សាអេឡិកត្រូនិកជូនដល់សិស្សមត្តេយ្យសិក្សានៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងថា កម្មវិធីនេះមានគោលបំណងសំខាន់ចំនួន៤គឺ ១-រួមកម្លាំងគ្នារវាងសង្គមស៊ីវិលកម្ពុជានិងចិនក្នុងការធ្វើទំនើបកម្មការសិក្សានៅកម្រិតមត្តេយ្យសិក្សា ២-លើកទឹកចិត្តដល់ការសិក្សារបស់សិស្សផ្តើមពីកម្រិតមត្តេយ្យដោយប្រើប្រាស់វិធីសាស្ត្រឌីជីថល ៣-បង្កើនកម្លាំងចលករដល់អំណាននៅក្នុងបណ្ណាល័យមេគង្គ-ឡានឆាង និង៤-ពន្លាតទំនាក់ទំនងកាន់តែប្រសើររវាងប្រជាជននិងប្រជាជន។

លោកបណ្ឌិតបានបន្ថែមថា កម្មវិធីនេះនឹងរួមចំណែកបន្ស៊ីជាមួយកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជននិងកីឡា ដើម្បីបំពេញបាននូវតម្រូវការជាក់ស្តែងដល់សិស្សានុសិស្សក្នុងការប្រើប្រាស់កុំព្យូទ័រ Tablet និងវីដេអូសិក្សា សមស្របតាមអាយុ និងពេលវេលា។

លោក វង សាទៀង នាយកសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ដល់ម្ចាស់ជំនួយ និងបានរំលេចថា ដើម្បីរួមចំណែកនៅក្នុងការអភិវឌ្ឍពុទ្ធិរបស់សិស្សដោយផ្តើមពីមត្តេយ្យសិក្សា ក្នុងចរន្តនៃយុគសម័យឌីជីថល ហើយសាលាបានបង្កើតបណ្ដាញឌីជីថលសម្រាប់គ្រូមត្តេយ្យដើម្បីប្តូរយោបល់ សិក្សាជាក្រុម និងទទួលបានឯកសារបង្រៀនជាវីដេអូថ្មីៗតាមបែបឌីជីថល។ លោកក៏បានបន្ថែមថា ចាប់ពីឆ្នាំ២០២៣មក សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន តែងបានរួមចំណែកនៅក្នុងការកែទម្រង់កម្មវិធីបណ្ដុះបណ្ដាលគ្រូ និងលើកកម្ពស់ស្តង់ដារអាជីពគ្រូតាមរយៈការវាយតម្លៃសមត្ថភាព និងវគ្គបណ្ដុះបណ្ដាលបច្ចេកទេសបន្ថែម។

គួរបញ្ជាក់ថា បន្ថែមពីលើបណ្ណាល័យមេគង្គ-ឡានឆាងទី២ដែលបានដាក់ឱ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០២៤ នេះជាលើកទី២ដែលសង្គមស៊ីវិលកម្ពុជា-ចិនបានរួមគ្នាធ្វើទំនើបកម្មការសិក្សានៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ដោយបានក្តាឆ្នួនអេឡិចត្រូនិកចំនួន១០០បន្ទះ ក្តារខៀនកញ្ចក់ចំនួន២ផ្ទាំង សៀវភៅអេឡិកត្រូនិករៀនភាសាចិនចំនួន១០០ក្បាល៕

អត្ថបទដែលជាប់ទាក់ទង